មូលនិធិរក្សាកុមារ និងក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ឧបត្ថម្ភថេប្លិត ២០គ្រឿង ដល់អង្គការបង្រៀនដើម្បីកម្ពុជា
កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និងលោក Kuang Changke ប្រធានផ្នែក FSI ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា បានរួមគ្នាប្រគល់ឧបករណ៍ថេប្លិត (tablet) Huawei ចំនួន ២០ឈុត ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដែលជាអង្គការក្នុងស្រុកទាក់ទងនឹងវិស័យអប់រំ។ នាឱកាសនោះផងដែរ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការជួយក្នុងជ្រោមជ្រែងវិស័យអប់រំ ដែលជាវិស័យមួយដ៏សំខាន់សម្រាប់សង្គមជាតិ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ដែលបានរួមគ្នាជាមួយ មូលនិធិរក្សាកុមារ ក្នុងការបរិច្ចាគថេប្លិតនៅថ្ងៃនេះ។ លោកជំទាវ… Continue Reading