ជិតរួចរាល់ជាស្ថាពរហើយ! គម្រោងសាងសង់បន្ទប់ទឹកអនាម័យស្អាត បានសម្រេចរួចរាល់ចំនួន ៩៥% ហើយ។ បច្ចុប្បន្ន នៅសល់តែការកែលម្អបន្តិចបន្តួចចុងក្រោយប៉ុណ្ណោះ ខណៈដែលយើងកំពុងត្រៀមរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការជូនដល់សាលាបឋមសិក្សាជ្រាប់ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ សូមអូសមើលរូបភាព ដើម្បីទស្សនាវឌ្ឍនភាពទាំងអស់គ្នា!We are almost ready! Our new, clean restroom project is officially 95% complete. Only a few finishing touches remain as we prepare for the official handover to

📚 ពង្រឹងជ្រុងអំណាន បង្កើតឱកាសសម្រាប់កុមារ!ក្នុងឱកាសបវេសនកាលថ្មីនេះ ក្រុមការងារបណ្ណាល័យចល័តSipar បានចុះពង្រឹង និងរៀបចំដំណើរការជ្រុងអំណាននៅសាលាបឋមសិក្សាបន្ទាយមានឫទ្ធិ ក្នុងភូមិរង់ចាំ ក្រោមការគាំទ្រពីអង្គការរក្សាកុមារ។យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានឃើញកុមារចូលរួមយ៉ាងសកម្ម និងរីករាយជាមួយសកម្មភាពអំណាន ការស្តាប់រឿងនិទាន និងការអានសៀវភៅ។ ស្នាមញញឹម និងភាពសប្បាយរីករាយរបស់កុមារ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់យើងក្នុងការបន្តលើកកម្ពស់ទម្លាប់អាន និងវប្បធម៌អំណាននៅតាមសាលារៀន។ជំហានបន្ទាប់ យើងនឹងបន្តពង្រឹង និងបង្កើតជ្រុងអំណានថ្មីមួយទៀតនៅសាលាគោលដៅបន្ទាប់ក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ឱកាសឱ្យកុមារកាន់តែច្រើនបានចូលរួមអាន ស្វែងយល់ និងរៀនសូត្រប្រកបដោយភាពរីករាយ។ ❤️📖📚 Strengthening Reading Corners, Creating Opportunities for Children!As the new school year begins, the Sipar Mobile Library visited Banteay
[English Below] សៀវភៅចំនួន ១.០៧៥ ក្បាល! 📚❤️អង្គការរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ (OBOC) ដែលបានបរិច្ចាគសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ១.០៧៥ ក្បាល ដល់គម្រោងជ្រុងអំណាន នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលជាសហគមន៍មួយដែលបងប្អូនប្រជាពលរដ្ឋធ្លាប់រងគ្រោះដោយសារជម្លោះកំពុងតែរួមគ្នាកសាងជីវភាពរស់នៅជាថ្មីឡើងវិញ។ឆ្លងតាមរយៈទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅនេះ អ្នកអានវ័យក្មេងរាប់រយនាក់នឹងទទួលបានឱកាសអានរឿងរ៉ាវល្អៗ ដែលជួយបង្កើតកម្លាំងចិត្ត ផ្តល់ចំណេះដឹង និងបង្កើនសមត្ថភាព។ ពួកយើងពិតជាអន្ទះសារចង់ឃើញសៀវភៅទាំងនេះតម្រៀបពេញលើធ្នើ និងមានអ្នកបើកអានទំព័រនីមួយៗណាស់!1,075 Books! 📚❤️Our hearts are full. We extend our deepest gratitude to One Book One Community
























