សូមចូលរួមអនុវត្តន៍វិធានការ «៣ការពារ ៣កុំ» តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការឆ្លងពីជំងឺកូវីដ-១៩៖3 ការពារ៖1- ពាក់ម៉ាសគ្រប់ពេល2- លាងដៃឲ្យបានញឹកញាប់3- រក្សាគម្លាតគ្នាយ៉ាងតិចឲ្យបាន ១ម៉ែត្រកន្លះ3 កុំ៖1- កុំទៅកន្លែងមានមនុស្សច្រើន2- កុំនៅដែលកន្លែងបិទជិត3- កុំប៉ះពាល់ ឬចាប់ដៃគ្នា#ខ្មែរអាចធ្វើបាន #មូលនិធិរក្សាកុមារ Follow us on Facebook & Instagram

កាលពីព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និងជាអ្នកផ្តួចផ្តើមការតាំងពិព័រណ៍សប្បុរសធម៌ "សិល្បៈនៃការចែករំលែក" The Art of Sharing - Art Exhibition បានប្រគល់ថវិកាសរុប ៦ម៉ឺនដុល្លារ ដល់អង្គការក្នុងស្រុកចំនួនបី រួមមាន អង្គការ TPO Cambodia អង្គការ HelpAge Cambodia និងអង្គការ Skillful Parenting Cambodia ដែលទឹកប្រាក់នេះជាថវិការៃអង្គាសបានពីការលក់ និងដេញថ្លៃស្នាដៃគំនូររបស់លោកជំទាវផ្ទាល់ និងរបស់កញ្ញា អាដាណា ម៉ម ឡឺហ្គ្រោស ក្នុងការតាំងពិព័រណ៍