[English Below]
ជិតបានឃើញស្នាមញញឹមថ្មីរបស់ប្អូនៗហើយ! គម្រោងសាងសង់បន្ទប់ទឹកស្អាតសម្រេចបានប្រមាណជា ៨០% ហើយ!
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ តំណាងក្រុមការងារ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក រួមជាមួយអង្គការរក្សាកុមារ លោកស្រីនាយិកា ព្រមទាំងលោកគ្រូ-អ្នកគ្រូ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានដោយផ្ទាល់ ក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដើម្បីសាងសង់បន្ទប់ទឹកស្អាត និងមានអនាម័យ សម្រាប់ប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រាប់ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
បន្ទប់ទឹកស្អាត និងមានសុវត្ថិភាព គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព អនាម័យ និងការអប់រំរបស់កុមារនៅក្នុងសហគមន៍។
អង្គការរក្សាកុមារ ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានសហការជាមួយ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានមួយនេះ។ យើងកំពុងទន្ទឹងរង់ចាំការបញ្ចប់ការដ្ឋានជាស្ថាពរ និងការប្រគល់ជូនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ!
It is almost time to see their bright new smiles! The school sanitation project is now 80% complete.
On the morning of Thursday, October 22, 2026, representatives from Shinhan Bank (Cambodia) Plc., alongside RKO, the school principal, and teachers, personally visited the restroom construction site. This Corporate Social Responsibility (CSR) initiative aims to build clean and hygienic restrooms for students at Chroab Primary School, located in Santuk District, Kampong Thom Province.
Clean and safe restrooms play a vital role in improving children's health, hygiene, and education within the community.
We are incredibly proud to partner with Shinhan Bank (Cambodia) Plc. to bring about this positive change. We look forward to the completion of construction and the official handover ceremony very soon!
Follow us on Facebook & Instagram





