ថ្ងៃចុងក្រោយនៃ ២០២១ តើបងប្អូនមានគម្រោងជួបជុំ ឬធ្វើអ្វីខ្លះ? 🤩 ពេលវេលាពិតជាដើរលឿនណាស់! ធ្មេចបើកៗ ផុតមួយឆ្នាំទៀតបាត់ទៅហើយ។ សូមជូនពរអោយបងប្អូនមានថ្ងៃដ៏រីករាយ រឿងអ្វីដែលមិនល្អសូមអោយដាច់រលាស់ទៅ ដូចឆ្នាំចាស់ សូមអោយឆ្នាំថ្មីមានតែសិរីសួស្តី គ្រប់ៗក្រុមគ្រួសារ!🎊💖🇰🇭It’s the last day of 2021. What plans have you got tonight? 🤩 Time flies. It’s yet another year gone. We wish you a wonderful day and

[English below]យើងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ និងក្រុមការងារ ដែលបានយកថេប្លិតសរុប ៦ឈុត ប្រគល់ជូនដល់គណៈគ្រប់គ្រងនៃវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងខេត្តកំពង់ធំ សម្រាប់ការប្រើប្រាស់ក្នុងកិច្ចការបង្រៀន និងរៀនសូត្ររបស់សិស្សានុសិស្ស។ ថេប្លិតទាំងនេះជាផ្នែកនៃថេប្លិតទាំង ៣០ឈុត ដែលលោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានប្រគល់ជូនដល់អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១ កន្លងទៅ ក្នុងគោលដៅលើកស្ទួយវិស័យអប់រំ តាមរយៈការជួយឧបត្ថម្ភដល់គ្រឹះស្ថានអប់រំនៅកម្ពុជា ជាពិសេសគ្រឹះស្ថានអប់រំរដ្ឋដែលកំពុងខ្វះខាត។គួរបញ្ជាក់ផងដែរថា នឹងមានវិទ្យាល័យ ឬអនុវិទ្យាល័យផ្សេងទៀត ដែលកំពុងជួបប្រទះការខ្វះខាតសម្ភារៈ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន ក៏នឹងទទួលបានថេប្លិតទាំងនេះជាបន្តបន្ទាប់ សម្រាប់ការប្រើប្រាស់ផងដែរ ស្របតាមការកំណត់អាទិភាពដោយអគ្គនាយកដ្ឋានអប់រំ។We are grateful to H.E.

[English below]ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៖ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិកាប្រចាំឆ្នាំចំនួន ៣,០០០ ដុល្លារ ដល់អង្គការ HOPE Cambodia - អង្គការហូប កម្ពុជា ដើម្បីជួយទ្រទ្រង់ប្រតិបត្តិការរបស់ពួកគាត់ ក្នុងឆ្នាំ២០២២ ខាងមុខនេះ។ អង្គការ HOPE Cambodia ជាអង្គការដៃគូមួយរបស់យើង ដែលធ្វើការពាក់ព័ន្ធនឹងសុខភាពត្រចៀក ច្រមុះ បំពង់ក។ នាពេលកន្លងមក អង្គការបានចុះជួយបងប្អូនតាមសហគមជាច្រើន តាមរយៈការផ្តល់ការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់ក និងបំពាក់ឧបករណ៍ជំនួយសម្លេង ដោយឥតគិតថ្លៃ សូម្បីក្នុងអំឡុងពេលដ៏លំបាកនៃបរិបទជំងឺរាតត្បាតកូវីដ១៩ កាលពីចុងឆ្នាំ ២០២០ និងដើមឆ្នាំកន្លងទៅ។សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ

1 2 3 … 14