ការផ្លាស់ប្តូរតូចមួយអាចចាប់ផ្តើមចេញពីតន្ត្រី ហើយយើងមានកិត្តិយសដែលបានចូលរួមចំណែកក្នុងរឿងនេះ! ✨យើងពិតជារំភើបចិត្តដែលបានក្លាយជាអ្នកឧបត្ថម្ភកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ “ដំណើរនៃក្តីសង្ឃឹម និងភាពសុខដុមរមនា” ដើម្បីនាំមកនូវបទចម្រៀងជាច្រើនមកពីជុំវិញពិភពលោក និងបង្កើតគំរូថ្មីមួយនៃការចូលរួមចំណែកជួយដល់សង្គម។វត្តមាន និងទឹកចិត្តសប្បុរសធម៌របស់អស់លោក លោកស្រី អាចជួយផ្លាស់ប្តូរអនាគតរបស់កុមារបាន។ ប្រាក់ចំណូលទាំងអស់ ដែលទទួលបានពីការលក់សំបុត្រនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ សេវាថែទាំសុខភាព និងការកែលម្អបរិយាកាសសិក្សានៅតាមសាលារៀន សម្រាប់កុមារនៅប្រទេសកម្ពុជា។តោះយើងធ្វើដំណើរជាមួយគ្នាឆ្លងកាត់ពិភពតន្ត្រី និងបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យទាំងអស់គ្នា។ ជួបគ្នានៅទីនោះ! 👋🎶📍 សណ្ឋាគារ SUN & MOON, Riverside – ជាន់ទី ៦, The View Event Space A🕡 ម៉ោង ៦:៣០ ល្ងាច | ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ
ជិតដល់ដំណាក់កាលបញ្ចប់ហើយ! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាង ធនាគារ PPCBank ដែលបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់។ យើងបានរួមគ្នាពិនិត្យមើលរាល់ព័ត៌មានលម្អិតចុងក្រោយនៃការសាងសង់បន្ទប់ទឹកស្អាតថ្មីនេះ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៩០% ហើយ។ យើងពិតជាទន្ទឹងរង់ចាំយ៉ាងខ្លាំង ក្នុងការដាក់ឱ្យដំណើរការ និងប្រគល់សមិទ្ធផលដ៏ថ្លៃថ្លានេះ ជូនដល់សាលាបឋមសិក្សា ចំបក់ខាងជើង ក្នុងពេលឆាប់ៗខាងមុខ!So close to the finish line! Huge thanks to our incredible partners from PPCBank for joining us on-site. Together, we reviewed the final touches on