មូលនិធិរក្សាកុមារ និងក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ឧបត្ថម្ភថេប្លិត ២០គ្រឿង ដល់អង្គការបង្រៀនដើម្បីកម្ពុជា

កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និងលោក Kuang Changke ប្រធានផ្នែក FSI ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា បានរួមគ្នាប្រគល់ឧបករណ៍ថេប្លិត (tablet) Huawei ចំនួន ២០ឈុត ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដែលជាអង្គការក្នុងស្រុកទាក់ទងនឹងវិស័យអប់រំ។ នាឱកាសនោះផងដែរ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការជួយក្នុងជ្រោមជ្រែងវិស័យអប់រំ ដែលជាវិស័យមួយដ៏សំខាន់សម្រាប់សង្គមជាតិ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ដែលបានរួមគ្នាជាមួយ មូលនិធិរក្សាកុមារ ក្នុងការបរិច្ចាគថេប្លិតនៅថ្ងៃនេះ។

កាលពីពេលថ្មីៗកន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានបរិច្ចាគថវិកាចំនួន ៥០០០ ដុល្លារ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ) ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់គ្រូពេទ្យ និងកងកម្លាំងដែលកំពុងប្រចាំការព្យាបាល និងមើលថែអ្នកជំងឺកូវីដ១៩ នៅសណ្ឋាគារ The Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ។ជំងឺកូវីដ១៩ ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ និងសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែរួមគ្នាយើងអាចជំនះឧបសគ្គនេះបាន និងចាប់ផ្តើមប្រែត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដោយជួយយកអាសារគ្នាទៅវិញទៅមក ក៏ដូចជាបន្តអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ២ចូលរួម និងការណែនាំផ្លូវការផ្សេងទៀតអោយបានខ្ជាប់ខ្ជួន។Recently, Her Excellency Serey Chea, Founder Raksa Koma Foundation, made

ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១៖ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និង លោក Kuang Changke តំណាងក្រុមហ៊ុន Huawei នៅកម្ពុជា (Huawei Cambodia) បានរួមគ្នាប្រគល់ឧបករណ៍ថេប្លិត (tablet) Huawei MatePad T10S ចំនួន ២០ឈុត ដែលក្នុងមួយឈុតមានថេប្លិត ១គ្រឿង ក្តារចុចប៊្លូធូស ១ និងស្រោមថេប្លិត ១ ដល់អង្គការបង្រៀនដើម្បីកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលគ្រូហ្វេឡូ (Fellow) និងគាំទ្រដល់ការសិក្សារបស់សិស្សខ្វះខាតនៅកម្ពុជា។លោក ស៊ីវ មុនីរ័ត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការបង្រៀនដើម្បីកម្ពុជា

1 2 3