សកម្មភាពសាងសង់បន្ទប់ទឹកស្អាត ១ខ្នងបន្ថែមទៀត នៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ គម្រោងបន្ទប់ទឹកស្អាតនេះ ជាជំនួយថវិការបស់ក្រុមហ៊ុន Autobahn VAG Co., Ltd និង ក្រុមហ៊ុន Tri Dung Co., Ltd. Follow us on Facebook & Instagram

សកម្មភាពលេងកំសាន្ត របស់កុមារ និងសកម្មភាពអប់រំសុខភាពផ្លូវចិត្ត និងអនុវត្តលំហាត់ដង្ហើម របស់ស្រ្តីនៅ ជំរុំវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ Follow us on Facebook & Instagram

ទិវាស្តាប់ឮកម្ពុជាឆ្នាំ ២០២៦នាព្រឹកថ្ងៃសៅរ៏ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អង្គការ រក្សាកុមារ បានរៀបចំទិវាការស្តាប់ឮកម្ពុជាលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ពីសហគមន៏ឆ្ពោះទៅថ្នាក់រៀន៖ ការថែទាំការស្តាប់ឮ ចំពោះកុមារគ្រប់រូប“ នៅសារមន្ទីរ ស.ស.រ-សារមន្ទីរព្រះស្រីឦសានវរ្ម័ន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការរក្សាកុមារ។ទិវានេះផ្តោតលើភាពចាំបាច់ចំនួនពីរគឺ៖ ការការពារ ការបាត់បង់ការស្តាប់ឮរបស់កុមារដែលអាចជៀសវាងបាន និងការកំណត់អត្តសញ្ញាណទាន់ពេល សម្រាប់កុមារដែលមានបញ្ហាការបាត់បង់ការស្តាប់ឮ។ ឆ្លៀតក្នុងឳកាសនេះដែរ លោកជំទាវបណ្ឌិត ជា សិរី បានធ្វើការអំពាវនាវដល់៖ (១) ស្ថាប័នអប់រំ៖ បញ្ចូលការត្រួតពិនិត្យ

1 2