ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យត្រចៀក និងភ្នែក នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមរាជធានីភ្នំពេញ។ លោកជំទាវ បានឧបត្ថមជាថវិកាដល់អង្គការ HOPE Cambodia និងមូលនិធិ Khmer Sight រៀបចំកម្មវិធីពិនិត្យត្រចៀក និងភ្នែកនេះឡើង ដើម្បីពិនិត្យត្រចៀក និងភ្នែកដោយឥតគិតថ្លៃជូនដល់កុមាររស់នៅជាមួយមេរោគអេដស៍ដែលមកទទួលសេវាអប់រំចិត្តសាស្ត្រ ពីអគារផ្កាម្លិះចំនួន ៥០នាក់ និងកុមារកំព្រារស់នៅមណ្ឌលភ្នំពេញថ្មីចំនួន ៦៧នាក់ សរុបចំនួន ១១៧នាក់។ លោកជំទាវ មានអារម្មណ៍ក្រៀមក្រំ ពេលឃើញក្មេងតូចៗ ត្រូវបានបោះបង់ចោលដោយឪពុកម្តាយរបស់ពួកគេផ្ទាល់ ហើយលោកជំទាវ សង្ឃឹមថាប្រជាជនកម្ពុជា នឹងជួយបន្ថែមទៀតនៅក្នុងវិស័យនេះ។ សូមថ្លែងអំណរគុណដល់បណ្តាអង្គការ
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ ក្នុងនាម លោកជំទាវ ជា សិរី និងស្ថាបនិកមូលនិធិរក្សាកុមារ លោក សំបាន់ វិបុល បានចូលរួមទិវាសុខភាពផ្លូវចិត្តពិភពលោក ដែលរៀបចំឡើងដោយនាយកដ្ឋានចិត្តវិទ្យានៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយមានយុវជនប្រមាណ២.១០០នាក់!គោលបំណងនៃទិវានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃបញ្ហាផ្លូវចិត្ត និងវិធីសាស្រ្តនៃការបង្កាឬកាត់បន្ថយជាអតិបរមាកុំឲ្យជំងឺនេះកើតមានលើយុវជនកម្ពុជា ព្រោះជំងឺនេះអាចមានផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលលើជីវិតរស់នៅរបស់យុវជន ព្រមទាំងជីវិតការងាររបស់គាត់ផងដែរ!ដើម្បីរៀបចំកម្មវិធីនេះឡើង មូលនិធិរក្សាកុមារបានចូលរួមថវិកាប្រមាន១.០៥០ដុល្លារ ហើយនេះជាការឧបត្ថមលើកទីបី!On 24 October 2017, on behalf of H.E Chea Serey and founders of Raksa Koma Foundation, Mr. Sambann Vibol
On 24 October 2017, on behalf of H.E Chea Serey and founders of Raksa Koma Foundation, Mr. Sambann Vibol has participated in the Youth Mental Health Day 2017, organized by Department of Psychology of the Royal University of Phnom