លោកជំទាវ ជា សិរី បានឧបត្ថមជាទឹកប្រាក់ចំនួន ៥០០ ដុល្លាគត់ ដល់កុមារដ្ឋានម្លប់ ដេីម្បីយកទៅទិញរថយន្តសម្រាប់ដឹកកុមារនៅក្នុងកុមារដ្ឋាន ហេីយលោកជំទាវ ក៏បានឧបត្ថមជាទឹកប្រាក់ចំនួន ៤០០,០០០ រៀលគត់ ដល់បងស្រីរ៉េត ដែលទទួលបន្ទុកចិញ្ចឹមកូនតូចបីនាក់ នៅក្នុងភូមិស្លាបក្តោងថ្មី ឃុំជុប ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មំ។ លោកជំទាវសង្ឃឹមថា ទឹកចិត្តដ៏ស្តួចស្តេីងរបស់លោកជំទាវ អាចជួយសម្រួលការលំបាកខ្លះ ដល់កុមារដ្ឋាន និងបងស្រីរ៉េត ហេីយលោកជំទាវ សូមកោតសរសេីរកុមារដ្ឋានម្លប់ ដែលតែងតែមានគំនិងផ្តួចផ្តេីមជួយកុមារក្រីក្រកម្ពុជា ទទួលបានជម្រក ការរៀនសូត្រ និងចៀសផុតពីការធ្លាក់ខ្លួនចូលក្រុមបងតូចបងធំ និងប្រព្រឹត្តអំពេីរអបាយមុខផ្សេង ៕H.E. Chea Serey donated 500 US dollars to Mlop

H.E. Chea Serey donated 500 US dollars to Mlop Children’s home for the purpose of purchasing a vehicle for children’s transportation and another 400,000 riel worth of donation to Mrs. Srey Reth who are currently raising three children at

នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៧ មូលនិធិរក្សាកុមារបានឧបត្ថមដល់អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា ដើម្បីរៀបចំកម្មវិធីពិនិត្យត្រចៀក (Ear Screening) ជូនកុមារចំនួន ១៥០ នាក់ នៅសាលាអន្តរជាតិសូឡូម៉ូន។ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណដល់អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា ដែលតែងតែចូលរួមចំណែកផ្តួចផ្តេីមប្រារព្ធកម្មវិធីនេះឡើង ដេីម្បីពិនិត្យត្រចៀក និងបង្ហាត់បង្រៀននូវការថែរទាំត្រចៀកដល់កុមារកម្ពុជា ដែលជាសកម្មភាពមួយដ៏ល្អដេីម្បីការពារកុមារកម្ពុជាពីការបាត់បង់នៃការស្តាប់លឺ។ លើសពីនេះទៅទៀត មូលនិធិយេីងខ្ញុំនឹងបន្តការឧបត្ថម និងគាំទ្រដល់សកម្មភាពនេះដេីម្បីជួយកុមារកម្ពុជាអោយទទួលបាននូវសុខភាពល្អ ៕On July 27, 2017, Raksa Koma Foundation made a donation to HOPE Cambodia for hosting an

1 2