[English Below] សៀវភៅចំនួន ១.០៧៥ ក្បាល! 📚❤️អង្គការរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ (OBOC) ដែលបានបរិច្ចាគសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ១.០៧៥ ក្បាល ដល់គម្រោងជ្រុងអំណាន នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលជាសហគមន៍មួយដែលបងប្អូនប្រជាពលរដ្ឋធ្លាប់រងគ្រោះដោយសារជម្លោះកំពុងតែរួមគ្នាកសាងជីវភាពរស់នៅជាថ្មីឡើងវិញ។ឆ្លងតាមរយៈទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅនេះ អ្នកអានវ័យក្មេងរាប់រយនាក់នឹងទទួលបានឱកាសអានរឿងរ៉ាវល្អៗ ដែលជួយបង្កើតកម្លាំងចិត្ត ផ្តល់ចំណេះដឹង និងបង្កើនសមត្ថភាព។ ពួកយើងពិតជាអន្ទះសារចង់ឃើញសៀវភៅទាំងនេះតម្រៀបពេញលើធ្នើ និងមានអ្នកបើកអានទំព័រនីមួយៗណាស់!1,075 Books! 📚❤️Our hearts are full. We extend our deepest gratitude to One Book One Community

[English Below]ជិតបានឃើញស្នាមញញឹមថ្មីរបស់ប្អូនៗហើយ! គម្រោងសាងសង់បន្ទប់ទឹកស្អាតសម្រេចបានប្រមាណជា ៨០% ហើយ!នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ តំណាងក្រុមការងារ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក រួមជាមួយអង្គការរក្សាកុមារ លោកស្រីនាយិកា ព្រមទាំងលោកគ្រូ-អ្នកគ្រូ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានដោយផ្ទាល់ ក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដើម្បីសាងសង់បន្ទប់ទឹកស្អាត និងមានអនាម័យ សម្រាប់ប្អូនៗសិស្សានុសិស្សនៅសាលាបឋមសិក្សាជ្រាប់ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។បន្ទប់ទឹកស្អាត និងមានសុវត្ថិភាព គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព អនាម័យ និងការអប់រំរបស់កុមារនៅក្នុងសហគមន៍។អង្គការរក្សាកុមារ ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានសហការជាមួយ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានមួយនេះ។ យើងកំពុងទន្ទឹងរង់ចាំការបញ្ចប់ការដ្ឋានជាស្ថាពរ និងការប្រគល់ជូនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ!It is almost time to see

[English Below]សមិទ្ធផលថ្មីសម្រាប់វិស័យអប់រំនៅក្នុងស្រុកសន្ទុក!រូបភាពបច្ចុប្បន្នភាពនៃការសាងសង់អគារសិក្សាថ្មីនៅ សាលាអនុវិទ្យាល័យ ទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមិទ្ធផលដ៏ស្រស់ស្អាតនេះ ទទួលបានការគាំទ្រថវិកាទាំងស្រុងពី ធនាគារ ឌីជីប៊ី ហើយកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំការប្រគល់-ទទួលជាផ្លូវការ ដើម្បីដាក់ឱ្យប្អូនៗសិស្សានុសិស្សប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ សូមអរគុណដល់ ធនាគារ ឌីជីប៊ី សម្រាប់កាដូដ៏មានតម្លៃមួយនេះ! ត្រៀមខ្លួនជួបគ្នាក្នុងពេលឆាប់ៗនេះណា ប្អូនៗសិស្សានុសិស្ស!Big milestone for education in Santuk district!The construction of the new school building at Tipo Secondary School (Kompong Thom province) is now

1 2 3 … 28