អង្គការមូលនិធិរក្សាកុមារ សូមចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ សូមគោរពជូនពរប្រជាពលរដ្ឋខ្មែរគ្រប់រូប ជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការ និងសូមមានសុខសុវត្ថិភាពរាល់ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ ដើម្បីជួបជុំគ្រួសារ និងញាតិមិត្តក្នុងឱកាសដ៏ពិសេសនេះ។ #Raksakoma #PchumBenFestival Follow us on Facebook & Instagram

[English Below]នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិកាចំនួន USD ១.០៥០ (មួយពាន់ហាសិប) ដុល្លារអាមេរិក ជូនដល់ដេប៉ាតឺម៉ង់ចិត្តវិទ្យាដើម្បីចូលរួមចំណែកក្នុងការប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ "រួមគ្នាថែទាំសុខភាពផ្លូវចិត្ត" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ យើងខ្ញុំទាំងអស់គ្នាជាក្រុមការងារសូមប្រសិទ្ធិពរជ័យសិរីមង្គល ជូនដល់លោកជំទាវបណ្ឌិត និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។On

នៅថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន USD ៥៥៥ (ប្រាំរយហាសិបប្រាំ) ដុល្លារអាមេរិក ជូនអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia)ដើម្បីរួមចំណែកក្នុងការប្រារព្ធទិវាមនុស្សគ-ថ្លង់ ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ធ្វើបរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ យើងខ្ញុំជាក្រុមការងារ សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់លោកជំទាវបណ្ឌិត និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ

1 2 3