នៅថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន USD ៥៥៥ (ប្រាំរយហាសិបប្រាំ) ដុល្លារអាមេរិក ជូនអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា (HOPE Cambodia)ដើម្បីរួមចំណែកក្នុងការប្រារព្ធទិវាមនុស្សគ-ថ្លង់ ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ធ្វើបរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ យើងខ្ញុំជាក្រុមការងារ សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់លោកជំទាវបណ្ឌិត និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ #Raksakoma
Follow us on Facebook & Instagram
Share this:

