[English Below] សៀវភៅចំនួន ១.០៧៥ ក្បាល! 📚❤️
អង្គការរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ (OBOC) ដែលបានបរិច្ចាគសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ ១.០៧៥ ក្បាល ដល់គម្រោងជ្រុងអំណាន នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលជាសហគមន៍មួយដែលបងប្អូនប្រជាពលរដ្ឋធ្លាប់រងគ្រោះដោយសារជម្លោះកំពុងតែរួមគ្នាកសាងជីវភាពរស់នៅជាថ្មីឡើងវិញ។
ឆ្លងតាមរយៈទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅនេះ អ្នកអានវ័យក្មេងរាប់រយនាក់នឹងទទួលបានឱកាសអានរឿងរ៉ាវល្អៗ ដែលជួយបង្កើតកម្លាំងចិត្ត ផ្តល់ចំណេះដឹង និងបង្កើនសមត្ថភាព។ ពួកយើងពិតជាអន្ទះសារចង់ឃើញសៀវភៅទាំងនេះតម្រៀបពេញលើធ្នើ និងមានអ្នកបើកអានទំព័រនីមួយៗណាស់!
1,075 Books! 📚❤️
Our hearts are full. We extend our deepest gratitude to One Book One Community (OBOC) for donating 1,075 incredible books to our Reading Corner Project in Rong Cham Village, Banteay Meanchey Province – a community where families displaced by conflict are actively rebuilding their lives.
Thanks to your exceptional generosity, hundreds of young readers will now have access to stories that inspire, educate, and empower. We look forward to seeing these shelves filled and these pages turned!
Follow us on Facebook & Instagram

