អបអរសាទរទិវាការស្ដាប់ឮកម្ពុជាលើកទី ៤ ក្រោមប្រធានបទ “ចូរពិនិត្យមើលការស្តាប់ឮរបស់លោកអ្នក”។ មូលនិធិរក្សាកុមារបានចូលរួមឧបត្ថម្ភនិងសហការជាមួយអង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជាប្រារព្ធទិវាការស្ដាប់ឮកម្ពុជាលើកទី ៤ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ព្រមទាំងផលវិបាកនៃការបាត់បង់ការស្ដាប់ឮជូនប្រជាជនកម្ពុជាក្រោមអធិបតីភាព លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងសង្គមកិច្ច ធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន យុវជននិងកុមារ ដែលបាត់បង់ការស្តាប់ឮ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប ព្រមទាំងសប្បុរសជននានា។ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការបន្តឧបត្ថម្ភគាំទ្រ និងចូលរួមពីសំណាក់ ធនាគារគូកមីនកម្ពុជា, ធនាគារ ជីប ម៉ុង, ធនាគារពាណិជ្ជក្រៅប្រទេសកម្ពុជា (FTB), គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុបរិបូរណ៍, ក្រុមហ៊ុន PAKKA