នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានបរិច្ចាគអាហារ ៧០០កញ្ចប់ តាមរយៈយុទ្ធនាការ Local4Local ដែលកំពុងចែកអាហារឥតគិតថ្លៃ ដល់អ្នកលំបាកខ្វះខាតនៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ។ អាហារឥតគិតថ្លៃទាំង ៧០០កញ្ចប់ នេះ នឹងត្រូវបានចែកក្នុងរយៈពេលមួយសប្តាហ៍ ឬ ១០០កញ្ចប់ ជារៀងរាល់ថ្ងៃ នៅតាមតំបន់គោលដៅមួយចំនួន ដូចជា ផ្សារថ្មី ផ្សារកណ្តាល ផ្សារអូរឬស្សី វត្តភ្នំ មាត់ទន្លេ និងតំបន់មួយចំនួនទៀតផងដែរ។Local4Local គឺជាយុទ្ធនាការដ៏សាមញ្ញមួយ តែមានប្រសិទ្ធភាពខ្ពស់។ តាមរយៈសកម្មភាពអនុញ្ញាតអោយធ្វើបានដោយជនស៊ីវិល យុទ្ធនាការនេះកំពុងរក្សាជីវភាពរបស់អាជីវករលក់ម្ហូបខ្នាតតូច ផ្គត់ផ្គង់អ្នកធាក់ស៊ីក្លូ និងផ្តល់អាហារដល់បងប្អូនលំបាកខ្វះខាតជាច្រើននាក់ ក្នុងរាជធានីភ្នំពេញ។ ដើម្បីចូលរួមបរិច្ចាគ

1 2