នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានបរិច្ចាគអាហារ ៧០០កញ្ចប់ តាមរយៈយុទ្ធនាការ Local4Local ដែលកំពុងចែកអាហារឥតគិតថ្លៃ ដល់អ្នកលំបាកខ្វះខាតនៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ។ អាហារឥតគិតថ្លៃទាំង ៧០០កញ្ចប់ នេះ នឹងត្រូវបានចែកក្នុងរយៈពេលមួយសប្តាហ៍ ឬ ១០០កញ្ចប់ ជារៀងរាល់ថ្ងៃ នៅតាមតំបន់គោលដៅមួយចំនួន ដូចជា ផ្សារថ្មី ផ្សារកណ្តាល ផ្សារអូរឬស្សី វត្តភ្នំ មាត់ទន្លេ និងតំបន់មួយចំនួនទៀតផងដែរ។

Local4Local គឺជាយុទ្ធនាការដ៏សាមញ្ញមួយ តែមានប្រសិទ្ធភាពខ្ពស់។ តាមរយៈសកម្មភាពអនុញ្ញាតអោយធ្វើបានដោយជនស៊ីវិល យុទ្ធនាការនេះកំពុងរក្សាជីវភាពរបស់អាជីវករលក់ម្ហូបខ្នាតតូច ផ្គត់ផ្គង់អ្នកធាក់ស៊ីក្លូ និងផ្តល់អាហារដល់បងប្អូនលំបាកខ្វះខាតជាច្រើននាក់ ក្នុងរាជធានីភ្នំពេញ។ ដើម្បីចូលរួមបរិច្ចាគ ឬស្វែងយល់បន្ថែមអំពីយុទ្ធនាការ Local4Local សូមមើលសេចក្តីលម្អិតនៅក្នុងរូប។

On Thursday, April 22nd, 2021, Her Excellency Serey Chea, founder of Raksa Koma Foundation, donated 700 FREE meals with Local4Local, a youth-run food drive supporting those in need on the streets of Phnom Penh. The meals will be distributed over a period of one week or 100 meals per day in target locations such as Central market, Kandal market, Orussey market, Wat Phnom, riverside and other areas.

A simple but effective food drive, Local4Local operates within allowable limitations and is generating income for small food vendors, support struggling cyclo drivers and put food in the hands of those who might need it most. To donate or learn more about Local4Local, please see attached thumbnails.

#local4local #ខ្មែរជួយខ្មែរ

Follow us on Facebook & Instagram

Share this:
Categories Activities