គម្រោងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត

ជំងឺកូវីដ១៩ បានបង្កបញ្ហាជាច្រើនដល់វិស័យសុខភាពសាធារណៈ និងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើននាក់។ លើសពីនេះទៀត សំពាធនិងផលប៉ះពាល់ពីបញ្ហាជំងឺកូវីដនេះ អាចនាំឱ្យមនុស្សមួយចំនួនធំកើតមានបញ្ហាសុខភាពផ្លូវចិត្ត ឬបានធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តដែលគាត់មានស្រាប់ ប្រែទៅជាកាន់តែខ្លាំងក្លាឡើង និងអាចឈានទៅបង្កបញ្ហាធ្ងន់ធ្ងរជាច្រើន។ ហេតុនេះហើយទើប មូលនិធិរក្សាកុមារ ដឹកនាំដោយលោកជំទាវ ជា សិរី បានផ្តួចផ្តើមគម្រោងដ៏សំខាន់នេះឡើង ក្រោមការសហការជាមួយអង្គការ ធីភីអូ កម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត និងលទ្ធភាពទទួលបានសេវាសុខភាពផ្លូវចិត្តសមស្រប។ អង្គការចិត្តសង្គមអន្តរវប្បធម៌ (ឬអង្គការ ធីភីអូ កម្ពុជា) ជាអង្គការក្នុងស្រុកឈានមុខគេក្នុងវិស័យថែទាំសុខភាពផ្លូវចិត្តនិងការគាំទ្រផ្នែកចិត្តសាស្ត្រ ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាងពីរទសវត្សមកហើយ។ តាមរយៈគម្រោងនេះ មូលនិធិរក្សាកុមារ កំពុងឧបត្ថម្ភគាំទ្រដល់អង្គការ ធីភីអូ កម្ពុជាក្នុងសកម្មភាព៖ ផ្តល់ការប្រឹក្សាយោបល់អំពីបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈបណ្តាញទូរស័ព្ទ និងតាមអនឡាញ (ទំព័រហ្វេសប៊ុក TPO Cambodia) ។ផ្តល់ការព្យាបាលចាំបាច់ដល់អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

1 2 3