[English Below]ពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅសាលាបឋមសិក្សា ចំបក់ខាងជើង។នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦ អង្គការរក្សាកុមារ បានប្រារព្ធពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សា ចំបក់ខាងជើង ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការរក្សាកុមារ។គម្រោងបន្ទប់ទឹកស្អាតនេះទទួលបានការឧបត្ថម្ភថវិកាពីធនាគារ ភ្នំពេញពាណិជ្ជ ម.ក (PPCBank)។ ហេដ្ឋារចនាសម្ព័ន្ធបន្ទប់ទឹកស្អាតត្រូវបានរចនាឡើងដោយផ្តោតលើបរិយាបន្នជាចម្បង ដែលរួមមាន៖(១) ការរចនាសមស្របនឹងកម្ពស់កុមារ៖ ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់កុមារតូចៗ។(២) ភាពឯកជន និងបរិយាបន្ន៖ បែងចែកបន្ទប់ដាច់ដោយឡែកសម្រាប់សិស្សប្រុស សិស្សស្រី និងសម្រាប់សិស្សដែលមានពិការភាព ឬសិស្សដែលត្រូវការជំនួយពីគ្រូ។(៣)
[English Below]មិនគួរមាននរណាម្នាក់ត្រូវបាត់បង់សេរីភាពរាប់ឆ្នាំ គ្រាន់តែដោយសារតែមានបញ្ហាសុខភាពផ្លូវចិត្តនោះឡើយ។អង្គការរក្សាកុមារ ជឿជាក់យ៉ាងមុតមាំថា សុខភាពផ្លូវចិត្តគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន។ យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការប្រកាសអំពីការឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លារ ជូនដល់អង្គការចិត្តសង្គមអន្តរវប្បធម៌ កម្ពុជា ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមដ៏មានអត្ថន័យ ក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកជំងឺផ្លូវចិត្តដែលកំពុងត្រូវបានចងបង្ខាំង ក្រោមគម្រោងប្រតិបត្តិការព្យាបាលអ្នកជំងឺផ្លូវចិត្តដែលចងបង្ខាំងទុក។ជាញឹកញាប់នៅក្នុងសហគមន៍ជនបទ បុគ្គលដែលទទួលរងគ្រោះពីជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ត្រូវបានគេឃុំឃាំងនៅក្នុងទ្រុង ឬចងភ្ជាប់នឹងច្រវាក់ ដោយសារតែកង្វះការយល់ដឹង និងលទ្ធភាពទទួលបានសេវាថែទាំសុខភាពត្រឹមត្រូវ។ គម្រោងប្រតិបត្តិការព្យាបាលអ្នកជំងឺផ្លូវចិត្តដែលត្រូវបានចងបង្ខាំងទុក បានឈានជើងឆ្លងកាត់ការរើសអើង ដើម្បីផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តចល័ត ការព្យាបាលផ្នែកវេជ្ជសាស្ត្រ ការអប់រំដល់ក្រុមគ្រួសារ និងការស្តារនីតិសម្បទាក្នុងសហគមន៍ ដែលទាំងអស់នេះរួមចំណែកស្តារសុខភាព សេចក្តីថ្លៃថ្នូរ និងសេរីភាពជូនដល់អ្នកដែលបានរងទុក្ខដោយស្ងៀមស្ងាត់អស់រយៈពេលជាយូរមកហើយ។តាមរយៈការចូលរួមចំណែកចំនួន ៥,០០០ ដុល្លារនេះ យើងសង្ឃឹមថានឹងជួយឱ្យក្រុមការងារចល័តរបស់អង្គការចិត្តសង្គមអន្តរវប្បធម៌ កម្ពុជា អាចចុះទៅដល់គ្រួសារដែលរស់នៅដាច់ស្រយាលបានកាន់តែច្រើន ផ្តល់ជូននូវថ្នាំពេទ្យចាំបាច់ និងជួយរំដោះមនុស្សពីចំណងទាំងផ្នែករាងកាយ និងផ្លូវចិត្តដែលកំពុងរារាំងជីវិតរបស់ពួកគេ។សូមចូលរួមជាមួយពួកយើងក្នុងការគាំទ្រការថែទាំសុខភាពផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សនៅក្នុងប្រទេសកម្ពុជា។ យើងអាចរួមគ្នាផ្លាស់ប្តូរការឃុំឃាំងទៅជាការថែទាំ និងផ្លាស់ប្តូរភាពអស់សង្ឃឹមទៅជាការជាសះស្បើយ។ 💙No
[English below] ជីវិតក្នុងទ្រុងដែក៖ ក្តីសង្ឃឹមមានឡើងវិញក្រោយទទួលបានការព្យាបាលត្រឹមត្រូវបុរសម្នាក់វ័យ ៤៤ឆ្នាំ ត្រូវបានគ្រួសារបង្ខាំងទុកនៅក្នុងទ្រុងដែកនៅខាងក្រោយផ្ទះ។ បើយោងតាមការរៀបរាប់របស់ម្តាយអ្នកជំងឺ មុនពេលឈានដល់ការដាក់ក្នុងទ្រុងដែកនេះ ដំបូងឡើយ គាត់ត្រូវបានដាក់ច្រវាក់ជើងប៉ុណ្ណោះ។ ប៉ុន្តែដោយសារអ្នកជំងឺចេះតែរកវិធីដោះច្រវាក់បាន ហើយតែងតែដើរវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រហូតធ្វើឲ្យម្តាយត្រូវខំរ៉ាប់រងសងសំណងគេរហូតធ្លាក់ខ្លួនខ្សត់ខ្សោយ ទើបសម្រេចចិត្តធ្វើទ្រុងដែកដើម្បីបង្ខាំងគាត់។ ទោះជាយ៉ាងណា សូម្បីតែនៅក្នុងទ្រុងដែកក៏អ្នកជំងឺនៅតែអាចហែកដែករត់រួច ដែលជាហេតុធ្វើឲ្យម្តាយត្រូវបន្ថែមច្រវាក់ជើងមួយជាន់ទៀត។ ប៉ុន្តែដោយសារគាត់នៅតែអាចហែកទ្រុងរត់បាន ទីបំផុតគ្រួសារក៏សម្រេចចិត្តដាក់ទ្រុងដែក និងដាក់ច្រវាក់កបន្ថែមទៀត។អ្នកជំងឺបានធ្លាក់ខ្លួនមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីអាយុ ១៧ឆ្នាំមកម៉្លេះ។ អាការដំបូងៗនាពេលនោះ គឺគាត់ចេះតែរត់ មិនសូវគេង ឈឺក្បាល ដើរក្រឡឹងជុំវិញផ្ទះនៅពេលយប់ និងដើរវាយបំផ្លាញរបស់របរអ្នកជិតខាង។ ពេលនោះ ម្តាយបាននាំគាត់ទៅព្យាបាលជាមួយគ្រូខ្មែរចំនួន ២នាក់ តែមិនមានការធូរស្បើយឡើយ។ បន្ទាប់មក ម្តាយក៏បាននាំគាត់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយទទួលបានថ្នាំមកលេប ទោះជាយ៉ាងណា ថ្នាំនោះអាចជួយសម្រាលអាការបានត្រឹមតែមួយកម្រិតប៉ុណ្ណោះ។នៅពេលក្រុមការងារអង្គការ TPO ចុះទៅដល់ផ្ទះផ្ទាល់ អ្នកជំងឺកំពុងអង្គុយនៅក្នុងមុង