[English Below]
នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថម្ភថវិកាចំនួន USD ១.០៥០ (មួយពាន់ហាសិប) ដុល្លារអាមេរិក ជូនដល់ដេប៉ាតឺម៉ង់ចិត្តវិទ្យាដើម្បីចូលរួមចំណែកក្នុងការប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ "រួមគ្នាថែទាំសុខភាពផ្លូវចិត្ត" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ យើងខ្ញុំទាំងអស់គ្នាជាក្រុមការងារសូមប្រសិទ្ធិពរជ័យសិរីមង្គល ជូនដល់លោកជំទាវបណ្ឌិត និងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។
On 28th September 2023, Her Excellency Chea Serey, Co-Founder of Rasakoma Foundation, donated USD 1,050 (One Thousand and Fifty) dollars to Psychology Department to celebrate the World Mental Health Day 2023 under the theme "Together Take Care of Mental Health" which will be taken place on 27th October 2023. We would like to wish Her Excellency with good luck and good health.
#Rasakoma
Follow us on Facebook & Instagram