ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យត្រចៀក និងភ្នែក នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមរាជធានីភ្នំពេញ។ លោកជំទាវ បានឧបត្ថមជាថវិកាដល់អង្គការ HOPE Cambodia និងមូលនិធិ Khmer Sight រៀបចំកម្មវិធីពិនិត្យត្រចៀក និងភ្នែកនេះឡើង ដើម្បីពិនិត្យត្រចៀក និងភ្នែកដោយឥតគិតថ្លៃជូនដល់កុមាររស់នៅជាមួយមេរោគអេដស៍ដែល
មកទទួលសេវាអប់រំចិត្តសាស្ត្រ ពីអគារផ្កាម្លិះចំនួន ៥០នាក់ និងកុមារកំព្រារស់នៅមណ្ឌលភ្នំពេញថ្មីចំនួន ៦៧នាក់ សរុបចំនួន ១១៧នាក់។ លោកជំទាវ មានអារម្មណ៍ក្រៀមក្រំ ពេលឃើញក្មេងតូចៗ ត្រូវបានបោះបង់ចោលដោយឪពុកម្តាយរបស់ពួកគេផ្ទាល់ ហើយលោកជំទាវ សង្ឃឹមថាប្រជាជនកម្ពុជា នឹងជួយបន្ថែមទៀតនៅក្នុងវិស័យនេះ។ សូមថ្លែងអំណរគុណដល់បណ្តាអង្គការ និងក្រុមហ៊ុនទាំងអស់ ដែលបានសហការ និងជួយឧបត្ថម្ភរៀបចំកម្មវិធីនេះឡើង ដើម្បីជួយពិនិត្យត្រចៀក និងភ្នែកជូនកុមារកម្ពុជា ៕
Follow us on Facebook & Instagram








