ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១៖ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និង លោក Kuang Changke តំណាងក្រុមហ៊ុន Huawei នៅកម្ពុជា (Huawei Cambodia) បានរួមគ្នាប្រគល់ឧបករណ៍ថេប្លិត (tablet) Huawei MatePad T10S ចំនួន ២០ឈុត ដែលក្នុងមួយឈុតមានថេប្លិត ១គ្រឿង ក្តារចុចប៊្លូធូស ១ និងស្រោមថេប្លិត ១ ដល់អង្គការបង្រៀនដើម្បីកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលគ្រូហ្វេឡូ (Fellow) និងគាំទ្រដល់ការសិក្សារបស់សិស្សខ្វះខាតនៅកម្ពុជា។

លោក ស៊ីវ មុនីរ័ត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) បានសម្តែងអំណរគុណដល់ លោកជំទាវ ជា សិរី និងក្រុមហ៊ុន Huawei នៅកម្ពុជា ជាពន់ពេកដែលបានជួយអោយសិស្សានុសិស្ស និងគ្រូហ្វេឡូកាន់តែច្រើន អាចបន្តសកម្មភាពសិក្សា និងបង្រៀន តាមរយៈឧបករណ៍ថេប្លិតទាំងអស់នេះ ខណៈសាលាទូទាំងប្រទេសនៅបន្តបិទទ្វារនៅឡើយ។

គួរបញ្ជាក់ផងដែរថា អង្គការបង្រៀនដើម្បីកម្ពុជា គឺជាអង្គការក្នុងស្រុកមួយ ដែលធ្វើការក្នុងវិស័យអប់រំ តាមរយៈកម្មវិធីជាច្រើន។ សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាព និងបេសកកម្មរបស់អង្គការ Teach for Cambodia សូមចូលទៅគេហទំព័រ http://teachforcambodia.org/ ។ សម្រាប់បច្ចុប្បន្នភាពថ្មីៗពីសកម្មភាពរបស់ មូលនិធិរក្សាកុមារ សូមចូលទៅ http://raksakoma.org/ ។

Follow us on Facebook & Instagram

Share this:
Categories Education