កាលពីពេលថ្មីៗកន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានបរិច្ចាគថវិកាចំនួន ៥០០០ ដុល្លារ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ) ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់គ្រូពេទ្យ និងកងកម្លាំងដែលកំពុងប្រចាំការព្យាបាល និងមើលថែអ្នកជំងឺកូវីដ១៩ នៅសណ្ឋាគារ The Great Duke និងមន្ទីរពេទ្យហ្លួងម៉ែ។

ជំងឺកូវីដ១៩ ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ និងសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែរួមគ្នាយើងអាចជំនះឧបសគ្គនេះបាន និងចាប់ផ្តើមប្រែត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដោយជួយយកអាសារគ្នាទៅវិញទៅមក ក៏ដូចជាបន្តអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ២ចូលរួម និងការណែនាំផ្លូវការផ្សេងទៀតអោយបានខ្ជាប់ខ្ជួន។

Recently, Her Excellency Serey Chea, Founder Raksa Koma Foundation, made a donation of $5,000 to TYDA, which is being used to support doctors and related stakeholders dealing with the care and treatment of Covid-19 patients in The Great Duke hotel and Hloung Mae hospital.

Covid-19 has really disrupted our lives and impacted our economy but together we can overcome it and begin to return back to normalcy. Please continue to help one another, and observe the 3 DO's and 3 DONT's as well as other measures in place.

#ខ្មែរជួយខ្មែរ #មូលនិធិរក្សាកុមារ #TYDA

Follow us on Facebook & Instagram

Share this:
Categories Health Care