កាលពីព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និងជាអ្នកផ្តួចផ្តើមការតាំងពិព័រណ៍សប្បុរសធម៌ "សិល្បៈនៃការចែករំលែក" The Art of Sharing – Art Exhibition បានប្រគល់ថវិកាសរុប ៦ម៉ឺនដុល្លារ ដល់អង្គការក្នុងស្រុកចំនួនបី រួមមាន អង្គការ TPO Cambodia អង្គការ HelpAge Cambodia និងអង្គការ Skillful Parenting Cambodia ដែលទឹកប្រាក់នេះជាថវិការៃអង្គាសបានពីការលក់ និងដេញថ្លៃស្នាដៃគំនូររបស់លោកជំទាវផ្ទាល់ និងរបស់កញ្ញា អាដាណា ម៉ម ឡឺហ្គ្រោស ក្នុងការតាំងពិព័រណ៍ "សិល្បៈនៃការចែករំលែក" នាពេលកន្លងមក។
នេះជាការរួមចំណែកក្នុងសង្គមដ៏គួរអោយកោតសរសើរមួយទៀតរបស់លោកជំទាវ ជា សិរី ដែលលោកជំទាវតែងយកចិត្តទុកដាក់ចំពោះអង្គការក្នុងស្រុក និងសហគមន៍ងាយរងគ្រោះនៅកម្ពុជា តួយ៉ាងដូចជាការបង្កើតគម្រោង "កុំលាក់ទុកក្នុងចិត្ត" ដែលកំពុងអនុវត្តដោយអង្គការ TPO Cambodia និងការតាំងពិព័រណ៍សប្បុរសធម៌នេះ ជាដើម។
Follow us on Facebook & Instagram



