អបអរសាទរសមិទ្ធផលអគារសិក្សាថ្មី ដ៏ទំនើប និងប្រកបដោយបរិយាបន្ន នៅអនុវិទ្យាល័យទីពោ!

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការរក្សាកុមារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង មាន ៣បន្ទប់ ក្រោមការឧបត្ថម្ភថវិកាសាងសង់ទាំងស្រុងពី ធនាគារ ឌីជីប៊ី ស្ថិតនៅអនុវិទ្យាល័យទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

អគារសិក្សាដ៏ស្រស់ស្អាតនេះ ត្រូវបានរចនាឡើងយ៉ាងទំនើប មានផាសុកភាព និងគិតគូរពីបរិយាបន្ន ដើម្បីផ្តល់ លទ្ធភាព និងភាពងាយស្រួលដល់សិស្សានុសិស្សគ្រប់រូប ក្នុងការទទួលបានបរិយាកាសសិក្សាដ៏ល្អប្រសើរ កក់ក្តៅ និងស្មើភាពគ្នា។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ឌីជីប៊ី ដែលបានរួមចំណែកលើកស្ទួយវិស័យអប់រំ និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្អូនៗសិស្សានុសិស្សនៅខេត្តកំពង់ធំ! 🙏📚🇰🇭

Official Inauguration of the New 3-Classroom School Building at Tipo Secondary School!

This morning, November 19, 2026, H.E. Sum Sanisith, Deputy Governor of the National Bank of Cambodia—on behalf of H.E. Dr. Chea Serey, Governor of the National Bank of Cambodia and Chairperson of the Board of Raksa Koma Organization—presided over the official inauguration of a newly constructed 3-classroom building at Tipo Secondary School in Santuk District, Kampong Thom Province.

Generously funded by DGB Bank, this modern, comfortable, and inclusive facility provides a safe and accessible learning environment—empowering the next generation with better resources and a welcoming, equitable education.

Heartfelt thanks to DGB Bank for their continuous commitment to strengthening education and building a brighter future for students in Kampong Thom Province! 🙏📚🇰🇭

Source

Follow us on Facebook & Instagram

Share this:
Categories Education