[English below] ជីវិតក្នុងទ្រុងដែក៖ ក្តីសង្ឃឹមមានឡើងវិញក្រោយទទួលបានការព្យាបាលត្រឹមត្រូវបុរសម្នាក់វ័យ ៤៤ឆ្នាំ ត្រូវបានគ្រួសារបង្ខាំងទុកនៅក្នុងទ្រុងដែកនៅខាងក្រោយផ្ទះ។ បើយោងតាមការរៀបរាប់របស់ម្តាយអ្នកជំងឺ មុនពេលឈានដល់ការដាក់ក្នុងទ្រុងដែកនេះ ដំបូងឡើយ គាត់ត្រូវបានដាក់ច្រវាក់ជើងប៉ុណ្ណោះ។ ប៉ុន្តែដោយសារអ្នកជំងឺចេះតែរកវិធីដោះច្រវាក់បាន ហើយតែងតែដើរវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រហូតធ្វើឲ្យម្តាយត្រូវខំរ៉ាប់រងសងសំណងគេរហូតធ្លាក់ខ្លួនខ្សត់ខ្សោយ ទើបសម្រេចចិត្តធ្វើទ្រុងដែកដើម្បីបង្ខាំងគាត់។ ទោះជាយ៉ាងណា សូម្បីតែនៅក្នុងទ្រុងដែកក៏អ្នកជំងឺនៅតែអាចហែកដែករត់រួច ដែលជាហេតុធ្វើឲ្យម្តាយត្រូវបន្ថែមច្រវាក់ជើងមួយជាន់ទៀត។ ប៉ុន្តែដោយសារគាត់នៅតែអាចហែកទ្រុងរត់បាន ទីបំផុតគ្រួសារក៏សម្រេចចិត្តដាក់ទ្រុងដែក និងដាក់ច្រវាក់កបន្ថែមទៀត។អ្នកជំងឺបានធ្លាក់ខ្លួនមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីអាយុ ១៧ឆ្នាំមកម៉្លេះ។ អាការដំបូងៗនាពេលនោះ គឺគាត់ចេះតែរត់ មិនសូវគេង ឈឺក្បាល ដើរក្រឡឹងជុំវិញផ្ទះនៅពេលយប់ និងដើរវាយបំផ្លាញរបស់របរអ្នកជិតខាង។ ពេលនោះ ម្តាយបាននាំគាត់ទៅព្យាបាលជាមួយគ្រូខ្មែរចំនួន ២នាក់ តែមិនមានការធូរស្បើយឡើយ។ បន្ទាប់មក ម្តាយក៏បាននាំគាត់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយទទួលបានថ្នាំមកលេប ទោះជាយ៉ាងណា ថ្នាំនោះអាចជួយសម្រាលអាការបានត្រឹមតែមួយកម្រិតប៉ុណ្ណោះ។នៅពេលក្រុមការងារអង្គការ TPO ចុះទៅដល់ផ្ទះផ្ទាល់ អ្នកជំងឺកំពុងអង្គុយនៅក្នុងមុង

ដំណើរប្រកបដោយអត្ថន័យ! អង្គការរក្សាកុមារ បានចុះពិនិត្យវឌ្ឍនភាពគម្រោងជ្រុងអំណាននៅភូមិរងចាំ ខេត្តបន្ទាយមានជ័យដែលខ្លួនបានឧបត្ថម្ភ។ ការបានឃើញកុមាររីករាយជាមួយសកម្មភាពអាន ដែលរៀបចំឡើងដោយអង្គការ Sipar Cambodia តាមរយៈ បណ្ណាល័យចល័ត បានរំលឹកយើងពីមូលហេតុដែលយើងវិនិយោគលើវិស័យអប់រំ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នា ដែលមានចំណែកក្នុងការនាំយកសាច់រឿង ចំណេះដឹង និងក្តីសង្ឃឹម ដើម្បីផ្តល់ភាពធន់ដល់សហគមន៍។ 🚌❤️A journey of impact! Our team had the privilege of visiting Rong Cham Village, Banteay Meanchey province, to witness the incredible progress of

អង្គការរក្សាកុមារ បានបរិច្ចាគថវិកាសប្បុរសធម៌ចំនួន ៥,៧០០ ដុល្លារអាមេរិក ជូនដល់អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា ដើម្បីគាំទ្រដល់គម្រោងពិនិត្យ និងព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ដោយឥតគិតថ្លៃ! ការគាំទ្រនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការផ្តល់សេវាថែទាំសុខភាព ជូនដល់កុមារ និងសហគមន៍ងាយរងគ្រោះ ដែលពុំធ្លាប់មានលទ្ធភាពទទួលបានសេវានេះពីមុនមក។ យើងរួមគ្នា ផ្តល់នូវក្តីសង្ឃឹម និងការជាសះស្បើយ! 🇰🇭❤️We are deeply grateful to announce a generous donation of USD 5,700 to H.O.P.E Cambodia to fund a vital, free Ear,

1 2 3 4 … 104