តើអ្នកដឹងទេថា មូលនិធិរក្សាកុមារ គឺជាអ្នកផ្តួចផ្តើមរៀបចំ “ទិវាស្តាប់ឮកម្ពុជា” ដំបូងគេ? យើងតែងបានរៀបចំទិវានេះជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ជនមានពិការភាពគ-ថ្លង់ ក៏ដូចជាពន្យល់ផ្សព្វផ្សាយអំពីវិធីបង្ការ និងព្យាបាលជំងឺពាក់ព័ន្ធទាំងនេះ។ ក្នុងខែមីនា ឆ្នាំនេះ ទោះបីបញ្ហាជំងឺកូវីដ១៩ អាចនៅមិនទាន់រសាត់បាត់ ១០០% យើងនៅតែមានបំណងរៀបចំព្រឹត្តិការណ៍នេះឡើង ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការការពារចាំបាច់។ តើអ្នកនឹងចូលរួមជាមួយយើងខ្ញុំឬទេ?Did you know that Raksa Koma Foundation was the first organizer of “Cambodia Hearing Day”? We have been organizing this event to
[English Below]កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានចូលរួមក្នុងពិធីបើក "គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្ត" ដែលប្រព្រឹត្តិទៅនៅអាគារអង្គការ TPO Cambodia ស្ថិតក្នុងរាជធានីភ្នំពេញ។ ឧបត្ថម្ភថវិកាដោយ មូលនិធិរក្សាកុមារ និងអនុវត្តដោយអង្គការ ធីភីអូ កម្ពុជា គម្រោងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តតាមរយៈយុទ្ធនាការ "កុំលាក់ទុកក្នុងចិត្ត" ឬ Stop Hiding ក៏ដូចជាគាំទ្រដល់ការផ្តល់សេវាប្រឹក្សាយោបល់ឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ និងឆាតហ្វេសប៊ុក ដែលគ្រប់គ្រងដោយអង្គការ ធីភីអូ កម្ពុជា។ បន្ថែមពីនេះ គម្រោងនេះក៏មានការចូលរួមផ្សព្វផ្សាយពីសមាគមស៊ីក្លូកម្ពុជា ដែលមានការបិទស្ទិកគ័រលើស៊ីក្លូ និងពាក់អាវយឺតរបស់យុទ្ធនាការ "កុំលាក់ទុកក្នុងចិត្ត" ផងដែរ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ
[English below]បង្កើតឡើងនិងដឹកនាំដោយលោកជំទាវ ជា សិរី មូលនិធិរក្សាកុមារ បានផ្តួចផ្តើមគម្រោង និងសកម្មភាពជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព សុខមាលភាព និងផលប្រយោជន៍ប្រជាជនកម្ពុជា ក្រោមទម្រង់និងរូបភាពជាច្រើន។ តាមរយៈដៃគូសហការរបស់យើង ដូចជា អង្គការ TPO Cambodia អង្គការ HOPE Cambodia - អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា និងមន្ទីរពេទ្យហេប្រុន ជាដើម មូលនិធិរក្សាកុមារ បាននិងកំពុងកែប្រែជីវិតនិងជីវភាពប្រជាជនកម្ពុជាជាច្រើននាក់ជាប្រចាំ។ឥឡូវនេះ សាធារណៈជនកាន់តែច្រើនអាចចូលរួមគាំទ្រសកម្មភាពរបស់ មូលនិធិរក្សាកុមារ ដោយផ្ទាល់ ដោយបរិច្ចាគមកគណនី TrueMoney របស់យើងលេខ 2468 តាមរយៈ App ទូរស័ព្ទ TrueMoney Wallet ឬភ្នាក់ងារ