[English below]បង្កើតឡើងនិងដឹកនាំដោយលោកជំទាវ ជា សិរី មូលនិធិរក្សាកុមារ បានផ្តួចផ្តើមគម្រោង និងសកម្មភាពជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព សុខមាលភាព និងផលប្រយោជន៍ប្រជាជនកម្ពុជា ក្រោមទម្រង់និងរូបភាពជាច្រើន។ តាមរយៈដៃគូសហការរបស់យើង ដូចជា អង្គការ TPO Cambodia អង្គការ HOPE Cambodia - អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា និងមន្ទីរពេទ្យហេប្រុន ជាដើម មូលនិធិរក្សាកុមារ បាននិងកំពុងកែប្រែជីវិតនិងជីវភាពប្រជាជនកម្ពុជាជាច្រើននាក់ជាប្រចាំ។ឥឡូវនេះ សាធារណៈជនកាន់តែច្រើនអាចចូលរួមគាំទ្រសកម្មភាពរបស់ មូលនិធិរក្សាកុមារ ដោយផ្ទាល់ ដោយបរិច្ចាគមកគណនី TrueMoney របស់យើងលេខ 2468 តាមរយៈ App ទូរស័ព្ទ TrueMoney Wallet ឬភ្នាក់ងារ

[English Below]មូលនិធិរក្សាកុមារ មានក្តីសោមនស្សរីករាយក្នុងការសម្ពោធ រួមគ្នាជាមួយអង្គការ TPO Cambodia ដើម្បីជំរុញការយល់ដឹង និងបើកឱកាសពិភាក្សាអំពីបញ្ហាផ្លូវចិត្ត ក៏ដូចជាចែករំលែកព័ត៌មានអំពីសេវាសុខភាពផ្លូវចិត្ត ក្នុងបរិបទនៃជំងឺរាតត្បាតជាសាកល កូវីដ១៩ ដែលបាននិងកំពុងញាំញីប្រជាជនកម្ពុជា ទាំងផ្លូវកាយនិងផ្លូវចិត្ត។សូមចូលរួម Like និង Follow ផេចហ្វេសប៊ុក TPO Cambodia ដើម្បីទទួលបានសារអប់រំចិត្តសំខាន់ៗ និង គន្លឹះនៃការថែទាំសុខភាពផ្លូវចិត្តមួយចំនួន។ ដូច្នេះ ចូរបើកចិត្តអោយទូលាយ និងធ្វើការចែករំលែក អំពីបទពិសោធន៍ ដែលទាក់ទងនឹងបញ្ហាផ្លូវចិត្ត ឬវិបត្តិក្នុងចិត្តរបស់លោកអ្នក ហើយចូលរួមប្រើប្រាស់ hashtag #កុំលាក់ទុកក្នុងចិត្ត និង #StopHiding ដើម្បីពង្រឹងសុខុមាលភាពផ្លូវចិត្តរបស់យើងទាំងអស់គ្នា ។សម្រាប់អ្នកដែលកំពុងតែមានអារម្មណ៍បាក់ទឹកចិត្ត តានតឹងក្នុងចិត្ត ព្រួយចិត្តខ្លាំង ។ល។ និងត្រូវការសេវាសុខភាពផ្លូវចិត្ត

1 … 11 12 13 14