គម្រោងសាងសង់បន្ទប់ទឹកស្អាតនៅសាលាបឋមសិក្សាជ្រាប់ ស្រុកសន្ទុក គឺជាអំណោយរបស់ ធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដើម្បីជួយលើកកម្ពស់អនាម័យ និងសុខភាពរបស់សិស្សានុសិស្ស។ គម្រោងនេះនឹងផ្តល់កន្លែងអនាម័យស្អាត និងសុវត្ថិភាពសម្រាប់កុមារ កាត់បន្ថយការអវត្តមានរបស់សិស្សដោយសារបញ្ហាសុខភាព និងលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសាលារៀន។A safe, clean restroom is a basic human right. A lack of proper school sanitation facilities affects health, learning, and daily dignity. But change is coming! Swipe through
ការផ្លាស់ប្តូរតូចមួយអាចចាប់ផ្តើមចេញពីតន្ត្រី ហើយយើងមានកិត្តិយសដែលបានចូលរួមចំណែកក្នុងរឿងនេះ! ✨យើងពិតជារំភើបចិត្តដែលបានក្លាយជាអ្នកឧបត្ថម្ភកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ “ដំណើរនៃក្តីសង្ឃឹម និងភាពសុខដុមរមនា” ដើម្បីនាំមកនូវបទចម្រៀងជាច្រើនមកពីជុំវិញពិភពលោក និងបង្កើតគំរូថ្មីមួយនៃការចូលរួមចំណែកជួយដល់សង្គម។វត្តមាន និងទឹកចិត្តសប្បុរសធម៌របស់អស់លោក លោកស្រី អាចជួយផ្លាស់ប្តូរអនាគតរបស់កុមារបាន។ ប្រាក់ចំណូលទាំងអស់ ដែលទទួលបានពីការលក់សំបុត្រនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ សេវាថែទាំសុខភាព និងការកែលម្អបរិយាកាសសិក្សានៅតាមសាលារៀន សម្រាប់កុមារនៅប្រទេសកម្ពុជា។តោះយើងធ្វើដំណើរជាមួយគ្នាឆ្លងកាត់ពិភពតន្ត្រី និងបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យទាំងអស់គ្នា។ ជួបគ្នានៅទីនោះ! 👋🎶📍 សណ្ឋាគារ SUN & MOON, Riverside – ជាន់ទី ៦, The View Event Space A🕡 ម៉ោង ៦:៣០ ល្ងាច | ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ