[English below]បេសកកម្ម “International Eye Mission” ឆ្នាំ២០២២ បានត្រឡប់មកវិញម្តងទៀត ដើម្បីជួយព្យាបាលជំងឺភ្នែកជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ!កម្មវិធីនេះរៀបចំឡើងដោយ ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia អង្គការ Khmer Sight Foundation និង មូលនិធិ រក្សាកុមារ - Raksa Koma Foundation។ នេះគឺជាកម្មវិធីមនុស្សធម៌មួយ ដែលបានចូលរួមពីក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តខ្មែរ និងបរទេស ដើម្បីផ្តល់ជូនការព្យាបាល និង/ឬវះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដោយឥតគិតថ្លៃ។ឆ្នាំនេះ អ្នកជំងឺប្រមាណជាង ១០០០នាក់ បានទទួលការពិនិត្យ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។
នៅថ្ងៃច័ន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន បួនពាន់ដុល្លារអាមេរិច ជូនមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន ដើម្បីរួមចំណែកជួយទ្រទ្រង់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តមួយនេះ ក្នុងការព្យាបាលជំងឺបេះដូងនិងជំងឺដ៏ទៃទៀតជូនដល់កុមារនិងប្រជាជនកម្ពុជា។ ដើម្បីចូលរួមបរិច្ចាគ ឬទទួលបានព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន សូមចូលទៅ www.hebronmc.org ។On Monday, 9 May 2022, H.E. Chea Serey, Founder of Raksa Koma Foundation, donated $4,000 to Hebron Medical Center to support their ongoing
ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ សូមវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមតាមជួយថែរក្សា ប្រោះព្រុំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ និងសូមសមប្រកបតែព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ Follow us on Facebook & Instagram