[English below]

បេសកកម្ម “International Eye Mission” ឆ្នាំ២០២២ បានត្រឡប់មកវិញម្តងទៀត ដើម្បីជួយព្យាបាលជំងឺភ្នែកជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ!

កម្មវិធីនេះរៀបចំឡើងដោយ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia អង្គការ Khmer Sight Foundation និង មូលនិធិ រក្សាកុមារ – Raksa Koma Foundation។ នេះគឺជាកម្មវិធីមនុស្សធម៌មួយ ដែលបានចូលរួមពីក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តខ្មែរ និងបរទេស ដើម្បីផ្តល់ជូនការព្យាបាល និង/ឬវះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដោយឥតគិតថ្លៃ។

ឆ្នាំនេះ អ្នកជំងឺប្រមាណជាង ១០០០នាក់ បានទទួលការពិនិត្យ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងនោះ មានអ្នកជំងឺភ្នែកកម្រិតធ្ងន់ជាង ២០០នាក់ ដែលមានបញ្ហា ភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ។ល។ មកពីតាមបណ្តាខេត្ត-ក្រុងនានា ដែលនឹងត្រូវទទួលការវះកាត់ដោយឥតគិតថ្លៃនៅ The iclinic – Phnom Penh ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនដល់ធនាគារ​ ACLEDA Bank Plc. CIMB Cambodia Campu Bank ដែលបានចូលរួមជាថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ៤១លានរៀល និង ៣ពាន់ដុល្លារអាមេរិក រៀងគ្នា ក៏ដូចជាបានបញ្ជូនបុគ្គលិកស្ម័គ្រចិត្តមកចូលរួមក្នុងបេសកកម្ម ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ដ៏មានសារ:សំខាន់នេះ ក្នុងគោលដៅសម្រាលការលំបាករបស់ប្រជាពលរដ្ឋចាស់ជរាក្រីក្រ។

“International Eye Mission 2022” is back once again to provide FREE eye treatment and surgery to Cambodian people!

Organized by the National Bank of Cambodia, Khmer Sight Foundation and Raksa Koma Foundation, this is a humanitarian program to provide free eye treatment and/or surgery to populations and communities in need in Cambodia. The surgery, care and treatment are provided by experienced Cambodian and international doctors and nurses, some of whom volunteered their valuable time for this cause.

This year, more than 1,000 patients were screened and over 200 patients from around the country have been selected to receive free surgery in Phnom Penh to treat their cataracts, pterygium and so on. The surgery mission began on October 1st and will last till October 6th at…

We wish to take this opportunity to express our sincerest gratitude to ACLEDA Bank, CIMB Bank and Cambodian Public Bank for their generous contribution of USD 20,000, KHR 41,000,000 and USD 3,000 respectively and sending their volunteers to support this important mission.

#FreeEyeSurgery #InternationalEyeMission2022 #RaksaKomaFoundation

Follow us on Facebook & Instagram

Share this:
Categories Activities