នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថមកម្មវិធីពិនិត្យច្រមុះ បំពង់ក និងត្រចៀកដោយឥតគិតថ្លៃជូនកុមារាកុមារី និងបងប្អូនពូមីងចំនួន ១០០០ នាក់ដែលមានពិការភាព ដេីម្បីអបអរក្នុងទិវាជនមានពិការភាពកម្ពុជាលេីកទី ២០ និងទិវាជនមានពិការភាពអន្តរ:ជាតិលេីកទី ៣៦ និងចូលរួមទិវាបេតិកភ័ណ្ឌខ្មែរ អបអរសាទរខួប ១៥ឆ្នាំនៃរបាំព្រះរាជទ្រព្យ ខួប១៣ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប២ឆ្នាំនៃចាបុីដងវែងខ្មែរ និងល្ខោនខោលចូលជាសម្បត្តិអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ។ Follow us on Facebook & Instagram

លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បាននាំយកថវិកាចំនួនពីរពាន់ដុល្លារអាមេរិកជូន Hebron Medical Center ដើម្បីជួយឧបត្ថម្ភអ្នកជំងឺត្រូវការវះកាត់ជំងឺបេះដូង។ Hebron Medical Center ផ្ដល់ការព្យាបាលជំងឺ និងការវះកាត់សំខាន់ៗផ្សេងទៀតដោយវេជ្ជបណ្ឌិតជំនាញមកពីប្រទេសកូរ៉េ ដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជាដែលមានកង្វះខាតថវិកា។ រក្សាកុមារ គឺជាមូលនិធិសប្បុរសធម៌ដំបូងនៅកម្ពុជាដែលបានជួយឧបត្ថម្ភថិវកាដល់ Hebron Medical Center ដើម្បីឱ្យពួកគាត់អាចបន្តបេសកកម្មផ្ដល់ជំនូយការវះកាត់ជំងីបេះដូងស្ដង់ដារអន្តរជាតិដល់ប្រជាជនដែលមានកង្វះខាតថវិកា។ Hebron Medical Center ត្រូវការជំនួយពីសប្បុរសជនបន្ថែមទៀតដើម្បីឱ្យពួកគាត់មានលទ្ធភាពបន្តការជួយសង្រ្គោះជិវីតប្រជាជនខ្មែរដែលមានការខ្វះខាត។ប្រសិនបើអ្នកមានបំណងចូលរួមបរិច្ចាគសម្រាប់កម្មវិធីនេះសូមទំនាក់ទំនងមក លោក សំបាន់ វិបុលទូរសព្ទ: (៨៥៥) ១៥ ២១ ៨៩ ៨៩អ៊ីម៉េល: sambann.vibol@gmail.comHer Excellency Chea Serey, founder of

មូលនិធិរក្សាកុមារ និងអង្គការ ធី ភី អូ (TPO) កំពុងតែសហការគ្នាធ្វើកម្មវិធី Unchained Operation ដើម្បីព្យាបាលអ្នកជំងឺផ្លូវចិត្ត ដែលត្រូវបានក្រុមគ្រួសារឃុំឃាំងនៅក្នុងផ្ទះដោយការចាប់ចងនឹងច្រវាក់ ហើយពួកយើងត្រូវការការបរិច្ចាគពីលោកអ្នកដើម្បីជួយពួកគាត់អោយបានជាសះស្បើយពីជំងឺ និងរួចផុតពីការចាប់ចងដោយច្រវាក់។សូមជម្រាបថា រាល់ការបរិច្ចាគរបស់លោកអ្នកនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ ៖១. បង្កើតកម្មវិធីអប់រំជូនដល់គ្រួសាររបស់អ្នកជំងឺ និងសហគមន៍ដើម្បីអោយយល់ច្បាស់ពីជំងឺផ្លូវចិត្ត។២. ព្យាបាលអ្នកជំងឺផ្លូវចិត្តអោយបានទាន់ពេលវេលា ដោយអង្គការ ធី ភី អូ (TPO) រហូតដល់ពួកគាត់ជាសះស្បើយពីជំងឺ និងអាចរស់នៅបានដោយពុំមានការចាប់ចង។----------------ការបរិច្ចាគតាមរយៈគណនីប្រាក់ដុល្លា​ Maybank : 000010200227703ការបរិច្ចាគតាមរយៈគណនីវីង​ និងវីងវេលុយ​: 015218989Raksa Koma foundation and TPO Cambodia are collaborating on conducting

1 … 24 25 26 27 28 … 39