នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថម្ភថវិកាចំនួន បីពាន់ដុល្លារអាមេរិច ជូនមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន សម្រាប់ព្យាបាលជង្ងឺបេះដូងជូនកុមារកម្ពុជា ។On 18 May 2017, H.E. Chea Serey, founder of Raksa Koma Foundation, has donated $3,000 to Hebron Medical Center for supporting the Cambodian children heart treatment. Follow
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៧ មូលនិធិរក្សាកុមារបានឧបត្ថមដល់ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា និងមណ្ឌលកុមារដ្ឋានម្លប់ ដើម្បីរៀបចំកម្មវិធី Ear Screening ក្នុងគោលបំណងធ្វើការពិនិត្យ និងសម្អាតត្រចៀកដល់កុមារដែលនៅក្រោមបន្ទុករបស់មជ្ឈមណ្ឌល ដោយមួយចំនួនជាកុមារកំព្រា និងមួយចំនួនទៀតជាកុមារដែល ឪពុកម្តាយរបស់ពួកគេត្រូវទៅធ្វើការនៅទីឆ្ងាយដើម្បីផ្គត់ផ្គង់ជីវភាព ។ មណ្ឌលបានប្រមូលយកកុមារមកចិញ្ចឹម ដើម្បីជួយអោយជិវិតរបស់ពួកគេរួចផុតពីការរស់នៅតាមចិញ្ចើមផ្លូវ និងការពារពួកគេអោយរួចផុតពីការជួញដូរ រឺការប្រព្រឹត្តអំពេីអបាយមុខផ្សេងៗ។ ឆ្លៀតឱកាសក្នុងការរៀបចំកម្មវិធីនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារក៏បានចុះសួរសុខទុក្ខ ចែកនំ និងថវិកាមួយចំនួនទៅដល់កុមារាកុមារីនៅក្នុងមជ្ឈមណ្ឌល លេីសពីនេះទៅទៀត លោកជំទាវនឹងឧបត្ថមមណ្ឌលកុមារដ្ឋានម្លប់ដើម្បីជួយដល់ក្មេងជំទង់ដែលបោះបង់ចោលការសិក្សាអោយត្រឡប់ទៅសាលារៀនវិញ និងទទួលបាននូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ប្រកបការងារផ្សេងៗនាពេលអនាគត ៕On May 17, 2017, HOPE Cambodia and Mlop
អបអរសាទរទិវាការស្តាប់ឮកម្ពុជាលើកទី០២ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ គឺជាឆ្នាំទីពីរសម្រាប់កម្ពុជាដែលអង្គការផ្តល់ក្តីសង្ឃឹមកម្ពុជាបានសហការជាមួយមូលនិធិរក្សាកុមារ និងដោយមានការឧបត្ថម្ភគាំទ្រពីអ្នកពាក់ព័ន្ធដ៏ទៃទៀត ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង៕Congratulations the Second Cambodia Hearing Day 5th March 2017, which is co-organized by the Hope Cambodia and Raksa Koma Foundation. It's greatly appreciated and thankful to relevant stakeholders for their supports and sponsors.