នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៧ មូលនិធិរក្សាកុមារបានឧបត្ថមដល់ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា និងមណ្ឌលកុមារដ្ឋានម្លប់ ដើម្បីរៀបចំកម្មវិធី Ear Screening ក្នុងគោលបំណងធ្វើការពិនិត្យ និងសម្អាតត្រចៀកដល់កុមារដែលនៅក្រោមបន្ទុករបស់មជ្ឈមណ្ឌល ដោយមួយចំនួនជាកុមារកំព្រា និងមួយចំនួនទៀតជាកុមារដែល ឪពុកម្តាយរបស់ពួកគេត្រូវទៅធ្វើការនៅទីឆ្ងាយដើម្បីផ្គត់ផ្គង់ជីវភាព ។ មណ្ឌលបានប្រមូលយកកុមារមកចិញ្ចឹម ដើម្បីជួយអោយជិវិតរបស់ពួកគេរួចផុតពីការរស់នៅតាមចិញ្ចើមផ្លូវ និងការពារពួកគេអោយរួចផុតពីការជួញដូរ រឺការប្រព្រឹត្តអំពេីអបាយមុខផ្សេងៗ។ ឆ្លៀតឱកាសក្នុងការរៀបចំកម្មវិធីនេះ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារក៏បានចុះសួរសុខទុក្ខ ចែកនំ និងថវិកាមួយចំនួនទៅដល់កុមារាកុមារីនៅក្នុងមជ្ឈមណ្ឌល លេីសពីនេះទៅទៀត លោកជំទាវនឹងឧបត្ថមមណ្ឌលកុមារដ្ឋានម្លប់ដើម្បីជួយដល់ក្មេងជំទង់ដែលបោះបង់ចោលការសិក្សាអោយត្រឡប់ទៅសាលារៀនវិញ និងទទួលបាននូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ប្រកបការងារផ្សេងៗនាពេលអនាគត ៕
On May 17, 2017, HOPE Cambodia and Mlop Children’s Home organized an Ear Screening event sponsored by Raksa Koma Foundation. The purpose of this event is to check and clean the ears of children under Mlop Children’s Home care. Among those children are orphans and children left behind by their parents who had to work far away from home. Mlop Children’s Home has been raising those children to prevent them from living on the street and to protect them from child trafficking or illegal activities. H.E. Chea Serey, the founder of Raksa Koma Foundation, paid a visit, provide the children with meals and contributed some money to them. In addition, she will donate to the Mlop Children’s Home for helping the adults who gave up on their studies to go back to school again and provide them with trainings for their future careers.
Follow us on Facebook & Instagram








