ធនាគារ ហត្ថា ដែលបានចូលរួម ឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន ៤០ លានរៀល ដល់ប្រតិបត្តិការទូទៅរបស់អង្គការ នៅពេលដែលអង្គការរក្សាកុមារទើបតែបានកែសម្រួលឈ្មោះនិងប្រតិបត្តិការឱ្យក្លាយទៅជាអង្គការរក្សាកុមារ ដើម្បីធ្វើប្រតិបត្តិការបន្ថែមដោយផ្ទាល់និងប្រយោល ក្នុងគោលបំណងបង្កើននិងជំរុញអំពើសប្បុរសធម៌ក្នុងទម្រង់ជា Philanthropy ដើម្បីជួយកុមារគ្រប់ស្រទាប់វណ្ណៈ ដែលត្រូវការតម្ហែទាំសុខភាព និងការអប់រំ ដោយសុទ្ធចិត្ត ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។អង្គការរក្សាកុមារ ជាអង្គការក្នុងស្រុកផ្តួចផ្តើមឡើងដោយស្ថាបនិកខ្មែរ រួមមានលោកជំទាវបណ្ឌិត ជា សិរី លោកជំទាវបណ្ឌិត អុឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា។ អង្គការរក្សាកុមារមានបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។ Follow us on Facebook & Instagram
រីករាយដែលបានឃើញថេប្លិត ដែលយើងបានបរិច្ចាគទៅដល់ Teach For Cambodia បានទៅដល់ដៃសិស្សានុសិស្សប្រើប្រាស់ និងសិក្សាក្នុងថ្នាក់រៀន។ 🤩❤Happy to see some photos of tablets that we have donated to Teach for Cambodia being utilized by students in a classroom setting. 🤩❤ Follow us on Facebook & Instagram
[English below]យើងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ និងក្រុមការងារ ដែលបានយកថេប្លិតសរុប ៦ឈុត ប្រគល់ជូនដល់គណៈគ្រប់គ្រងនៃវិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងខេត្តកំពង់ធំ សម្រាប់ការប្រើប្រាស់ក្នុងកិច្ចការបង្រៀន និងរៀនសូត្ររបស់សិស្សានុសិស្ស។ ថេប្លិតទាំងនេះជាផ្នែកនៃថេប្លិតទាំង ៣០ឈុត ដែលលោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានប្រគល់ជូនដល់អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១ កន្លងទៅ ក្នុងគោលដៅលើកស្ទួយវិស័យអប់រំ តាមរយៈការជួយឧបត្ថម្ភដល់គ្រឹះស្ថានអប់រំនៅកម្ពុជា ជាពិសេសគ្រឹះស្ថានអប់រំរដ្ឋដែលកំពុងខ្វះខាត។គួរបញ្ជាក់ផងដែរថា នឹងមានវិទ្យាល័យ ឬអនុវិទ្យាល័យផ្សេងទៀត ដែលកំពុងជួបប្រទះការខ្វះខាតសម្ភារៈ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន ក៏នឹងទទួលបានថេប្លិតទាំងនេះជាបន្តបន្ទាប់ សម្រាប់ការប្រើប្រាស់ផងដែរ ស្របតាមការកំណត់អាទិភាពដោយអគ្គនាយកដ្ឋានអប់រំ។We are grateful to H.E.