ធនាគារ ហត្ថា ដែលបានចូលរួម ឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន ៤០ លានរៀល ដល់ប្រតិបត្តិការទូទៅរបស់អង្គការ នៅពេលដែលអង្គការរក្សាកុមារទើបតែបានកែសម្រួលឈ្មោះនិងប្រតិបត្តិការឱ្យក្លាយទៅជាអង្គការរក្សាកុមារ ដើម្បីធ្វើប្រតិបត្តិការបន្ថែមដោយផ្ទាល់និងប្រយោល ក្នុងគោលបំណងបង្កើននិងជំរុញអំពើសប្បុរសធម៌ក្នុងទម្រង់ជា Philanthropy ដើម្បីជួយកុមារគ្រប់ស្រទាប់វណ្ណៈ ដែលត្រូវការតម្ហែទាំសុខភាព និងការអប់រំ ដោយសុទ្ធចិត្ត ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។
អង្គការរក្សាកុមារ ជាអង្គការក្នុងស្រុកផ្តួចផ្តើមឡើងដោយស្ថាបនិកខ្មែរ រួមមានលោកជំទាវបណ្ឌិត ជា សិរី លោកជំទាវបណ្ឌិត អុឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា។ អង្គការរក្សាកុមារមានបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។
Follow us on Facebook & Instagram

