(English below)ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១៖ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ម៉ុង សុធារី ដែលបានឧបត្ថម្ភជាអង្ករទម្ងន់ ២៥គីឡូក្រាម ចំនួន ១០០ បាវ និងទឹកបរិសុទ្ធ ១០០ យួរ មកដល់មូលនិធិរក្សាកុមារយើងខ្ញុំ។ ការបរិច្ចាគដ៏ថ្លៃថ្លានេះ នឹងរួមចំណែកគាំទ្រដល់សកម្មភាពមនុស្សធម៌របស់យើងខ្ញុំ ជាពិសេសកិច្ចការសង្គ្រោះប្រជាជនក្រីក្រខ្វះខាត ដែលត្រូវការនូវគ្រឿងឧបភោគ-បរិភោគសម្រាប់ទ្រទ្រង់ជីវភាព ជាដើម។ យើងខ្ញុំសូមគោរពជូនពរ លោកស្រី ម៉ុង សុធារី សូមលោកស្រីបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិរក្សាកុមារ និងរបៀបដែលលោកអ្នកអាចចូលរួមឧបត្ថម្ភដល់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.raksakoma.org ។ សូមអរគុណ!October 4,

Donating to Raksa Koma Foundation

If you wish to support our works, you can make donation to our organization's bank account using information below: -Account with institution: Maybank Cambodia -Address: Maybank Tower, No.43, Preah Norodom   Blvd, Sangkat Phsar Thmey Ti Bei, Khan  

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំនិងបុគ្គលិក មូលនិធិរក្សាកុមារ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី វិបុលសុខ មហាប្រសើរថ្វាយចំពោះសម្តេចព្រះមហាក្សត្រី សូមសម្តេចព្រះមហាក្សត្រី ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ របស់ប្រជានុរាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។ ❤❤🇰🇭 Follow us on Facebook & Instagram

1 … 17 18 19 20 21 … 45