ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំនិងបុគ្គលិក មូលនិធិរក្សាកុមារ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី វិបុលសុខ មហាប្រសើរថ្វាយចំពោះសម្តេចព្រះមហាក្សត្រី សូមសម្តេចព្រះមហាក្សត្រី ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ របស់ប្រជានុរាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។ ❤❤🇰🇭
Follow us on Facebook & Instagram
Share this: