(English below)

ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១៖ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ម៉ុង សុធារី ដែលបានឧបត្ថម្ភជាអង្ករទម្ងន់ ២៥គីឡូក្រាម ចំនួន ១០០ បាវ និងទឹកបរិសុទ្ធ ១០០ យួរ មកដល់មូលនិធិរក្សាកុមារយើងខ្ញុំ។ ការបរិច្ចាគដ៏ថ្លៃថ្លានេះ នឹងរួមចំណែកគាំទ្រដល់សកម្មភាពមនុស្សធម៌របស់យើងខ្ញុំ ជាពិសេសកិច្ចការសង្គ្រោះប្រជាជនក្រីក្រខ្វះខាត ដែលត្រូវការនូវគ្រឿងឧបភោគ-បរិភោគសម្រាប់ទ្រទ្រង់ជីវភាព ជាដើម។ យើងខ្ញុំសូមគោរពជូនពរ លោកស្រី ម៉ុង សុធារី សូមលោកស្រីបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិរក្សាកុមារ និងរបៀបដែលលោកអ្នកអាចចូលរួមឧបត្ថម្ភដល់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.raksakoma.org ។ សូមអរគុណ!

October 4, 2021: Raksa Koma Foundation (RKO) wishes to sincerely thank Mrs. Mong Sotheary for her generous donation of 100 bags of 25 kg rice and 100 packs of drinking water. This valuable contribution will go to support our charity efforts, especially relief and humanitarian activities that directly support vulnerable families with food and basic living amenities. Lastly, we wish her all the four gems of Buddhist blessings: Longevity, Nobility, Health and Strength.

To learn more about RKO and how to contribute, please visit www.raksakoma.org. Thank you!

Follow us on Facebook & Instagram

Share this:
Categories Activities