សកម្មភាពអប់រំផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្ត និងអប់រំផ្សព្វផ្សាយអំពីអាវុធមិនទាន់ផ្ទុះដែលនឹងជួយកុមារ ដើម្បីអាចការពារ ខ្លួនឲ្យមានសុវត្ថិភាពពេលត្រលប់ទៅកាន់គេហដ្ឋានវិញ។ អង្គការធីភីអូ និងកាកបាទក្រហមកម្ពុជា សហការធ្វើការរួមគ្នាលើសកម្មភាពអប់រំផ្សព្វផ្សាយនេះនៅជំរុំភៀសសឹកវត្តពោធ៌ ៥០០០។ អង្គការធីភីអូ បានផ្តល់សេវាគាំទ្រផ្លូវចិត្តដល់ជនភៀសសឹក នៅវត្តពោធិ៥០០០ ដោយមានជំនួយឧបត្ថម្ភថវិកាពីអង្គការរក្សាកុមារ។Awareness raising on mental health and unexploded ordnance (UXO) would help children stay safe when they return home. These educational activities were conducted in collaboration between TPO Cambodia

សកម្មភាព លេងកំសាន្តរបស់កុមារនៅទីទួលសុវត្ថិភាព វត្តពោធ៌ 5000 និងវត្តទួលអណ្តែត ខេត្តព្រះវិហារ។ Follow us on Facebook & Instagram

កុមារី រចនា អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាកំពង់សំណាញ់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងស្នាក់នៅទទួលសេវាថែទាំជំនួសក្នុងមណ្ឌលគាំពារកុមារគ្រួសារថ្មីតាខ្មៅ។ នាងមានបញ្ហាដុំពកក្រោមគ្រាប់ភ្នែកខាងឆ្វេង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥។ ក្រុមការងារ បានសម្រេចនាំកុមារទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល មុននឹងបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផាឯភ្នំពេញ។ បន្ទាប់ពីការពិនិត្យរួចដោយមន្ទីរពេទ្យគន្ធបុប្ផាទើបក្រុមគ្រូពេទ្យសម្រេចបញ្ជូនកុមារទៅមន្ទីរពេទ្យព្រះអង្គឌួងដែលមានជំនាញ និងបច្ចេកទេសខាងជំងឺភ្នែក។ ក្រោយពេលពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ ជាលទ្ធផលខាងមន្ទីរពេទ្យបានផ្ដល់បច្ចេកទេសត្រឡប់មកមន្ទីរពេទ្យគន្ធបុប្ផា និងបញ្ជូនកុមារត្រឡប់មកវះកាត់ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវិញរហូតទទួលបានជោគជ័យ។ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេលបីយប់ និងបួនថ្ងៃ កុមារបានត្រឡប់មកមណ្ឌលវិញ និងត្រូវទៅជួបគ្រូពេទ្យតាមដានស្ថានភាពតាមការណាត់ជួប។រចនាប្រាប់ថានាងឈឺចាប់ភ្នែកផង និងភ័យខ្លាចផងនៅពេលចូលបន្ទប់វះកាត់ដោយសារមានតែម្នាក់ឯងជាមួយគ្រូពេទ្យក្នុងបន្ទប់វះកាត់ដោយមិនមានម៉ាក់មើលថែចូលទៅជាមួយ។ ក្រោយពេលព្យាបាលជាសះស្បើយ នាងមានអារម្មណ៍សប្បាយរីករាយ លែងមានការឈឺចាប់ និងការភ័យខ្លាចទៀតហើយ។លោកស្រី ប្រាក់ វ៉ាន់ដា ជំនួយការប្រធានមណ្ឌល និងជាអ្នកទទួលបន្ទុកផ្នែកសុខភាពប្រចាំមណ្ឌលតាខ្មៅ បានប្រាប់ពីការព្រួយបារម្ភថាការវះកាត់ដោយមិនមានសាច់ញាតិកុមារនៅជិត ពិតជារឿងដែលពិបាក។ ម្យ៉ាងទៀត

1 … 14 15 16 17 18 … 24