សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩​ 🙏ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ អង្គការរក្សាកុមារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ កុមារ និងប្រជាជនកម្ពុជា សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។#raksakoma #HappyKhmerNewYear Follow us on Facebook & Instagram

នារសៀលថ្ងៃអាទិត្យ ២កើត ខែ ចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ អង្គការ រក្សាកុមារបានប្រារព្ធទិវាស្តាប់ឮកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “បង្កើនអានុភាពសម្រាប់តម្ហែទាំត្រចៀក និងការស្តាប់ឮ”។ ទិវានេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការ រក្សាកុមារ។ ។ អង្គការ រក្សាកុមារ សហការជាមួយវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី មណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាបទី៤ និងអង្គការដៃគូចំនួន២ទៀតគឺ អង្គការគ្រួសារថ្មី និងអង្គការផ្តល់នូវសេចក្តីសង្ឃឹមកម្ពុជា នៅក្នុងគោលបំណង (១) ផ្សព្វផ្សាយការយល់ដឹងពីតម្ហែទាំត្រចៀក និងការស្តាប់ឮ (២)

សូមចូលរួមជាមួយអង្គការ រក្សាកុមារដើម្បីប្រារព្ធទិវាការស្តាប់ឮកម្ពុជា ២០២៥! Follow us on Facebook & Instagram

1 … 21 22 23 24