កុមាររស់នៅជំរុំ វត្តត្រាវគៀតទទួលបានកញ្ចប់ សៀវភៅផាត់រូប និងខ្មៅដៃពណ៌ ដែលជាអំណោយរបស់លោកជំទាវ Serey Chea។ Follow us on Facebook & Instagram

កុមារាឈ្មោះល.ស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ ចង់ក្លាយជាទាហាននៅថ្ងៃអនាគត មានបងប្អូន៤នាក់ ប្រុស២ ស្រី២ ។ ល.ស ជាកូនច្បង ដោយសារសង្គ្រាមនៅតាមព្រំដែន គាត់ត្រូវភៀសខ្លួនមកនៅជំរុំ វត្តឧត្តមគិរីទួលអណ្តែត។ ឪពុករបស់គាត់ជាទាហានដែលចូលនិវត្តន៍មុនអាយុ ដោយសារជំងឺរ៉ាំរ៉ៃ (លើសឈាម)។ ម្តាយគាត់ជាចុងភៅនៅបញ្ជាការដ្ឋានអង្គរក្សចល័តស្រុកគូលែន។ គាត់មកស្នាក់នៅជំរុំនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជាមួយឪពុក និងបងប្អូនរបស់គាត់។ គាត់មានអារម្មណ៍ភ័យខ្លាច សោកសៅ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះម្តាយរបស់គាត់ដែលនៅឆ្ងាយពីគាត់។ គាត់មិនអាចទៅសាលាបានទេ ដោយសារសង្គ្រាម។ មានសកម្មភាពលេងកំសាន្តជាច្រើន បែបកុមារមេត្រីរបស់ ធីភីអូ នៅក្នុងជំរុំ ដូចជាការគូររូប ការចែកជូនតុក្កតា ការបង្រៀនសមាធិ ការអានសៀវភៅរឿង ការបង្រៀនលំហាត់ដកដង្ហើម និងការសម្រាកសាច់ដុំ បានជួយគាត់ឱ្យបំបាត់ភាពភ័យខ្លាច កាត់បន្ថយអារម្មណ៍ភ័យស្លន់ស្លោ

គំនូររបស់កុមារនៅក្នុងជំរុំភៀសសឹក បានបង្ហាញពីឥទ្ធិពលនៃការនឹកផ្ទះ នឹកសាលារៀន។ កុមារបង្ហាញពីតម្រូវការរបស់ពួកគេដើម្បីត្រលប់មកផ្ទះវិញ គេងឱ្យបានគ្រប់គ្រាន់ និងអ្វីដែលពួកគេនឹកបំផុតគឺមិត្តភក្តិនៅសាលារៀន និងគ្រូបង្រៀន។ គំនូរទាំងនេះធ្វើឱ្យពួកគេទទូលបានអារម្មណ៍សប្បាយរីករាយ ហើយថា ពួកគេកំពុងតែរស់នៅកន្លែងដែលពួកគេចង់បាន។Drawings created by children who have been displaced tell a powerful story of missing home, starting school again. Children express their need to return home, get enough sleep and what

1 … 3 4 5 6 7 … 9