កុមារាឈ្មោះល.ស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ ចង់ក្លាយជាទាហាននៅថ្ងៃអនាគត មានបងប្អូន៤នាក់ ប្រុស២ ស្រី២ ។ ល.ស ជាកូនច្បង ដោយសារសង្គ្រាមនៅតាមព្រំដែន គាត់ត្រូវភៀសខ្លួនមកនៅជំរុំ វត្តឧត្តមគិរីទួលអណ្តែត។ ឪពុករបស់គាត់ជាទាហានដែលចូលនិវត្តន៍មុនអាយុ ដោយសារជំងឺរ៉ាំរ៉ៃ (លើសឈាម)។ ម្តាយគាត់ជាចុងភៅនៅបញ្ជាការដ្ឋានអង្គរក្សចល័តស្រុកគូលែន។ គាត់មកស្នាក់នៅជំរុំនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជាមួយឪពុក និងបងប្អូនរបស់គាត់។ គាត់មានអារម្មណ៍ភ័យខ្លាច សោកសៅ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះម្តាយរបស់គាត់ដែលនៅឆ្ងាយពីគាត់។ គាត់មិនអាចទៅសាលាបានទេ ដោយសារសង្គ្រាម។ មានសកម្មភាពលេងកំសាន្តជាច្រើន បែបកុមារមេត្រីរបស់ ធីភីអូ នៅក្នុងជំរុំ ដូចជាការគូររូប ការចែកជូនតុក្កតា ការបង្រៀនសមាធិ ការអានសៀវភៅរឿង ការបង្រៀនលំហាត់ដកដង្ហើម និងការសម្រាកសាច់ដុំ បានជួយគាត់ឱ្យបំបាត់ភាពភ័យខ្លាច កាត់បន្ថយអារម្មណ៍ភ័យស្លន់ស្លោ និងលែងភិតភ័យនឹងស្នូរសំឡេងកាំភ្លើង។
A 12-year-old boy named L.S, in the 6th grade, wants to be a soldier in the future. He has 4 siblings, 2 boys and 2 girls. L.S is the eldest child. Due to the war at the border, he had to flee to a camp at Wat Oddom Kiri Tuol Andet. His father was a soldier who retired early due to a chronic illness (hypertension). His mother was a cook at the Mobile Bodyguard Command in Kulen District. He came to the camp on July 25, 2025, with his father and siblings. He feels so scared, sad, and worried about his mother who is away from him. He can’t go to school due to the war. A lot of activities of TPO’s child-friendly space at the camp namely – drawing pictures, sharing dolls, meditation, reading story books, teaching breathing exercise and muscle relaxation – help him get rid of fear, reduce feelings of panic and no longer frighten him by the sound of guns.
Follow us on Facebook & Instagram

