លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានចូលរួមឧបត្ថមជាថវិកាដើម្បីបោះពុម្ពអាវចំនួន ៣០០អាវ សម្រាប់ទិវាសុខភាពផ្លូវចិត្តពិភពលោក ដែលត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ដោយនាយកដ្ឋានចិត្តវិទ្យានៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីព្រះសង្ឃ តំណាងអង្គការ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។សុខភាពផ្លូវចិត្ត គឺជាបញ្ហាសំខាន់មួយដែលត្រូវធ្វើការយកចិត្តទុកដាក់ជាពិសេស ពីព្រោះថាបញ្ហាសុខភាពផ្លូវចិត្តជាចំណុចដែលមានការពាក់ព័ន្ធនិងមានឥទ្ធិពលខ្លាំងទៅដល់សុខភាពផ្លូវកាយផងដែរ។ បុគ្គលដែលមានសុខភាពផ្លូវកាយល្អ មិនទាន់ត្រូវបានចាត់ទុកថាបុគ្គលនោះមានសុខភាពល្អនោះទេ លុះត្រាតែបុគ្គលនោះមានសុខភាពផ្លូវចិត្តល្អផងដែរ។គោលបំណងនៃទិវានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃបញ្ហាផ្លូវចិត្ត បញ្ហាប្រឈមដែលបណ្តាលអោយកើតមានជំងឺផ្លូវចិត្ត និងវិធីសាស្រ្តនៃការបង្កាឬកាត់បន្ថយជាអតិបរមាកុំឲ្យជំងឺនេះកើតមានលើយុវជនកម្ពុជា ព្រោះជំងឺនេះអាចមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើជីវិតរស់នៅរបស់យុវជន ព្រមទាំងជីវិតការងាររបស់ពួកគាត់ផងដែរ ៕ Follow us on
ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានឧបត្ថមដល់កម្មវិធី ENT Screen Day សំរាប់កុមារកំព្រា និងកុមារដែលផ្ទុកមេរោគអេដស៍នៅមជ្ឈមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ តាមរយ:ព្រឹត្តិការណ៍នេះ កុមារនឹងទទួលបានការពិនិត្យនិងព្យាបាលត្រចៀក ច្រមុះ និងបំពង់កដោយអ្នកឯកទេសមកពីអង្គការ HOPE។ សូមថ្លែងអំណរគុណលោកជំទាវ ដែលតែងតែផ្តល់ជំនួយ និងការយកចិត្តទុកដាក់ដល់កុមារកម្ពុជា ដើម្បីទទួលបាននូវការថែទាំ និងឱកាសពិសេសសម្រាប់ការរស់នៅល្អ។On October 18, 2018, Lok Chumteav Chea Serey, the founder of Raksa Koma Foundation, has
ENT Screening Day for orphans and children living with HIV / AIDS in Phnom Penh Thmey Orphanage
On October 18, 2018, Lok Chumteav Chea Serey, the founder of Raksa Koma Foundation, has sponsored the ENT Screening Day for orphans and children living with HIV / AIDS in Phnom Penh Thmey Orphanage. With this event, the children