លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានចូលរួមឧបត្ថមជាថវិកាដើម្បីបោះពុម្ពអាវចំនួន ៣០០អាវ សម្រាប់ទិវាសុខភាពផ្លូវចិត្តពិភពលោក ដែលត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ដោយនាយកដ្ឋានចិត្តវិទ្យានៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីព្រះសង្ឃ តំណាងអង្គការ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
សុខភាពផ្លូវចិត្ត គឺជាបញ្ហាសំខាន់មួយដែលត្រូវធ្វើការយកចិត្តទុកដាក់ជាពិសេស ពីព្រោះថាបញ្ហាសុខភាពផ្លូវចិត្តជាចំណុចដែលមានការពាក់ព័ន្ធនិងមានឥទ្ធិពលខ្លាំងទៅដល់សុខភាពផ្លូវកាយផងដែរ។ បុគ្គលដែលមានសុខភាពផ្លូវកាយល្អ មិនទាន់ត្រូវបានចាត់ទុកថាបុគ្គលនោះមានសុខភាពល្អនោះទេ លុះត្រាតែបុគ្គលនោះមានសុខភាពផ្លូវចិត្តល្អផងដែរ។
គោលបំណងនៃទិវានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃបញ្ហាផ្លូវចិត្ត បញ្ហាប្រឈមដែលបណ្តាលអោយកើតមានជំងឺផ្លូវចិត្ត និងវិធីសាស្រ្តនៃការបង្កាឬកាត់បន្ថយជាអតិបរមាកុំឲ្យជំងឺនេះកើតមានលើយុវជនកម្ពុជា ព្រោះជំងឺនេះអាចមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើជីវិតរស់នៅរបស់យុវជន ព្រមទាំងជីវិតការងាររបស់ពួកគាត់ផងដែរ ៕
Follow us on Facebook & Instagram






