លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានប្រគល់ថវិកាប្រចាំឆ្នាំសរុបចំនួន ១០,០០០ ដុល្លារ ដល់អង្គការ និងមន្ទីរពេទ្យជាដៃគូ រួមមាន អង្គការ Hope Cambodia ចំនួន ៣,០០០ ដុល្លារ អង្គការ TPO ចំនួន ៣,០០០ ដុល្លារ និងមន្ទីរពេទ្រ Hebron ចំនួន ៤,០០០ ដុល្លារ។ ថវិកាទាំងនេះនឹងត្រូវបានប្រេីប្រាស់សម្រាប់ឆ្នាំ ២០២០ ដេីម្បីបន្តចូលរួមចំណែកក្នុងការជួយកុមារ និងយុវជនកម្ពុជាអោយទទួលបានសេវាថែទាំសុខភាព និងការព្យាបាលជំងឺដោយឥតគិតថ្លៃ តាមរយ:អង្គការ Hope Cambodia ក្នុងការពិនិត្យ ព្យាបាល និងការពារជំងឺបាត់បង់ការស្តាប់ឮ មន្ទីរពេទ្យ Hebron ក្នុងការវះកាត់ព្យាបាលជំងឺបេះដូងចំហ

អបអរសាទរទិវាការស្តាប់ឮកម្ពុជាលើកទី៥ ឆ្នាំ២០២០ក្រោមប្រធានបទ “ការស្តាប់ឮដើម្បីជីវិតៈ ចូរកុំឪ្យភាពថ្លង់ កំណត់ព្រំដែនលោកអ្នក”ថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ មូលនិធិរក្សាកុមារបានប្រារព្ធទិវាការស្តាប់ឮកម្ពុជាជាថ្មីម្តងទៀត ក្នុងគោលបំណងបង្ហាញពី i/-សារៈសំខាន់នៃការកំណត់អត្តសញ្ញាណ និងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលាចំពោះការបាត់បង់ការស្តាប់ឮ ii/-ផ្សព្វផ្សាយការយល់ដឹង លើកកម្ពស់ការថែទាំត្រចៀក និងការស្តាប់ឮ និង iii/-ការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្តាប់ឮ ដែលនឹងជះឥទ្ធិពលអវិជ្ជមានលើសុខភាពផ្លូវកាយ ផ្លូវចិត្ត ការអប់រំ និងឱកាសការងារសម្រាប់មនុស្សគ្រប់វ័យ នៅប្រទេសកម្ពុជា។មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា ធនាគារ អេស៊ី លីដា ក្រុមហ៊ុន Grab

1 … 63 64 65 66 67 … 105