អបអរសាទរទិវាការស្តាប់ឮកម្ពុជាលើកទី៥ ឆ្នាំ២០២០

ក្រោមប្រធានបទ “ការស្តាប់ឮដើម្បីជីវិតៈ ចូរកុំឪ្យភាពថ្លង់ កំណត់ព្រំដែនលោកអ្នក”

ថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ មូលនិធិរក្សាកុមារបានប្រារព្ធទិវាការស្តាប់ឮកម្ពុជាជាថ្មីម្តងទៀត ក្នុងគោលបំណងបង្ហាញពី i/-សារៈសំខាន់នៃការកំណត់អត្តសញ្ញាណ និងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលាចំពោះការបាត់បង់ការស្តាប់ឮ ii/-ផ្សព្វផ្សាយការយល់ដឹង លើកកម្ពស់ការថែទាំត្រចៀក និងការស្តាប់ឮ និង iii/-ការយល់ដឹងពីបញ្ហាប្រឈម និងផលវិបាកនៃការបាត់បង់ការស្តាប់ឮ ដែលនឹងជះឥទ្ធិពលអវិជ្ជមានលើសុខភាពផ្លូវកាយ ផ្លូវចិត្ត ការអប់រំ និងឱកាសការងារសម្រាប់មនុស្សគ្រប់វ័យ នៅប្រទេសកម្ពុជា។

មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា ធនាគារ អេស៊ី លីដា ក្រុមហ៊ុន Grab និងក្រុមការងារមូលនិធិរក្សាកុមារដែលបានរៀបចំទិវានេះឱ្យប្រព្រឹត្តទៅដោយរលូន និងសូមអរគុណដល់អ្នកឧបត្ថម្ភថវិកាមានដូចជា ធនាគារ កាណាឌីយ៉ា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្រុមហ៊ុនសាប៊ូ អូកា Templation Angkor ធនាគារពាណិជ្ជក្រៅប្រទេសកម្ពុជា មីក្រូហិរញ្ញវត្ថុសហគ្រិនភាព មន្ទីរពហុព្យាបាលនិងសម្ភព Orienda ហាងនំ Luna ក្រុមហ៊ុន Amory ក្រុមហ៊ុន BS Land & Home និង East Land & Home គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភោជនីយដ្ឋានដំរីស ធនាគារឯកទេស Wing និង Ly Hour វេរលុយ និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ក្មួយៗទាំងអស់ ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

សូមជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា សូមជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

Follow us on Facebook & Instagram

Share this:
Categories Health Care