កាលពីថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ លោកជំទាវ ជា សិរី ស្ថាបនិកនៃមូលនិធិរក្សាកុមារ បានដឹកនាំក្រុមការងារមូលនិធិរក្សាកុមារ ឧបត្ថម្ភគាំទ្រជាថវិកាដល់អង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា ដើម្បីដំណើរការកម្មវិធីថែទាំត្រចៀកដល់អ្នកជំងឺដែលបាត់បង់ការស្ដាប់ឮដោយមិនគិតកម្រៃសេវា នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ អ្នកជំងឺចំនួន២៤នាក់បានទទួលនូវសេវាថែទាំត្រចៀក និងបានបំពាក់ឧបករណ៍ជំនួយការស្ដាប់ឮផងដែរ។ Follow us on Facebook & Instagram
រសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានអញ្ជើញជាគណៈអធិបតីក្នុងពីធីសំណេះសំណាលសួរសុខទុក្ខកុមារដែលទទួលបានការព្យាបាលបេះដូងតាមរយ:ការវះកាត់នៅសាធារណរដ្ឋកូរ៉េចំនួន៨០នាក់ និងក្រុមគ្រួសារប្រមាណ ៩០នាក់ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំធនាគារKBគូកមីន អង្គការ Salvation Army និងមន្ទីរពេទ្យHebron។ ក្នុងពីធីនោះ លោកជំទាវបានអបអរសាទរ និងបង្ហាញសេចក្តីរំភើបឥតឧបមា ដែលបានជួបក្មួយៗដែលបានទទួលការវះកាត់បេះដូងប្រកបដោយសុខភាពល្អ និងបានក្លាយជាកុមារធម្មតាអាចចូលរៀនសូត្រ និងរត់លេងកំសាន្តបាន។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារគូកមីន និងនិយ័តករត្រួតពិនិត្យហិរញ្ញវត្ថុកូរ៉េ (Financial Supervisory Service of Korea) ដែលបានឧបត្ថម្ភថវិកា
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថមទឹកប្រាក់ចំនួន មួយពាន់ហាសិបដុល្លារ ($1,050.00) នៅក្នុងទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ “រួមគ្នាគាំទ្រសុខភាពផ្លូវចិត្ត” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដើម្បីចូលរួមចំណែកក្នុងការលើកកំពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តដល់យុវជន កម្ពុជា ហើយទិវានេះក៏ចូលរួមលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមានមួយចំនួនដែលទាក់ទងនឹងជំងឺផ្លូវចិត្តផងដែរ ។ ដើម្បីចូលរួមលើកកំពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តដល់យុវជនកម្ពុជា និងសាធារណៈជនទូទៅ មូលនិធិរក្សាកុមារបានចូលរួមឧបត្ថម្ភជាថវិការក្នុងការរៀបចំទិវាសុខភាពផ្លូវចិត្តបានចំនួន៤លើករួចមកហើយ។មូលនិធិរក្សាកុមារសង្ឃឹម និងជឿជាក់ថា តាមរយៈទិវានេះនឹងជួយឱ្យយុវជនទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនស្តីពីសុខភាពផ្លូវចិត្ត ក៏ដូចជាវិធីសាស្រ្តសាមញ្ញៗដែលពួកគេអាចយកទៅអនុវត្តដោយខ្លួនឯងនៅពេលដែលពួកគេមានបញ្ញាតានតឹងចិត្ត ឬវិបត្តផ្សេង។ Follow us on Facebook & Instagram