ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារបានឧបត្ថមទឹកប្រាក់ចំនួន មួយពាន់ហាសិបដុល្លារ ($1,050.00) នៅក្នុងទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ “រួមគ្នាគាំទ្រសុខភាពផ្លូវចិត្ត” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដើម្បីចូលរួមចំណែកក្នុងការលើកកំពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តដល់យុវជន កម្ពុជា ហើយទិវានេះក៏ចូលរួមលុបបំបាត់នូវផ្នត់គំនិតអវិជ្ជមានមួយចំនួនដែលទាក់ទងនឹងជំងឺផ្លូវចិត្តផងដែរ ។ ដើម្បីចូលរួមលើកកំពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តដល់យុវជនកម្ពុជា និងសាធារណៈជនទូទៅ មូលនិធិរក្សាកុមារបានចូលរួមឧបត្ថម្ភជាថវិការក្នុងការរៀបចំទិវាសុខភាពផ្លូវចិត្តបានចំនួន៤លើករួចមកហើយ។
មូលនិធិរក្សាកុមារសង្ឃឹម និងជឿជាក់ថា តាមរយៈទិវានេះនឹងជួយឱ្យយុវជនទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនស្តីពីសុខភាពផ្លូវចិត្ត ក៏ដូចជាវិធីសាស្រ្តសាមញ្ញៗដែលពួកគេអាចយកទៅអនុវត្តដោយខ្លួនឯងនៅពេលដែលពួកគេមានបញ្ញាតានតឹងចិត្ត ឬវិបត្តផ្សេង។
Follow us on Facebook & Instagram





