ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មូលនិធិរក្សាកុមារ បានប្រារព្ធទិវាសេចក្តីថ្លៃថ្នូរកម្ពុជាលើកដំបូង ដែលមានវត្តមានលោកជំទាវ ជា សិរី និងលោកបណ្ឌិត Yap Kwong Weng ជាគណអធិបតី និងនិស្សិតមកពីសាលាបច្ចេកទេសធនាគារចំនួន ១២២នាក់ ចូលរួម។ នៅក្នុងឱកាសនេះ លោកជំទាវ និងលោកបណ្ឌិត បានផ្តល់នូវផ្នត់គំនិតជាច្រើនដែលទាក់ទងទៅនឹង ការរក្សាភាពថ្លៃថ្នូរនៅក្នុងជីវិត សារ:សំខាន់របស់ភាពថ្លៃថ្នូរ និងរឿងរ៉ាវជីវិតពិត ដោយគិតចាប់តាំងពីជីវិតសិក្សា រហូតមកដល់ពេលបច្ចុប្បន្ន។ មូលនិធិរក្សាកុមារ សូមថ្លែងអំណរគុណដល់សាលាបច្ចេកទេសធនាគារ ដែលបានដឹកនាំនិស្សិតមកចូលរួមស្តាប់ និងចែករំលែកបទពិសោធន៍នៃសេចក្តីថ្លៃថ្នូរ នៅក្នុងទិវារបស់យើងខ្ញុំ។សូមអរគុណ! Follow us on Facebook & Instagram
លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សារកុមារ បានឧបត្ថមអាវយឺតចំនួន ៣០០ អាវ ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ប្រារព្ធទិវាសុខភាពផ្លូវចិត្ត និងយុវជនឆ្នាំ២០១៧។ សាកលវិទ្យាល័យភូមិន្ទ សូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ និងសូមជូនពរលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានភាពជោគជ័យគ្រប់ភារកិច្ច។H.E Chea Serey, founder of Raksa Koma Foundation, has kindly donated 300 t-shirts to Royal University of Phnom Penh in celebration of the Youth
ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ មូលនិធិរក្សាកុមារ បានឧបត្ថមអង្គការ HOPE Cambodia ដេីម្បីប្រារព្ធធ្វេីកម្មវិធីពិនិត្យ ត្រចៀកជូន កុមារកំព្រាចំនួន ៥០ នាក់ នៅអង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា។ អង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា ត្រូវបានចាត់ទុកជាគ្រួសារធំមួយ ដែលទទួលយកក្មេងកំព្រាមកចិញ្ចឹម ដេីម្បីឲ្យពួកគាត់ទទួលបានការសិក្សានៅសាលារដ្ឋ ការសិក្សាភាសាបរទេស និងជំនាញផ្សេងៗនៅក្នុងអង្គការ ដេីម្បីយកទៅប្រកបមុខរបរចិញ្ចឹមជិវិត។ ដេីម្បីជួយសម្រួលការលំបាករបស់អង្គការបេសកកម្ម សុខមាលភាពសង្គមកម្ពុជា ក្នុងការធានារ៉ាប់រងចិញ្ចឹមកុមារកំព្រា លោកជំទាវ ជា សិរី ក៏បានមានប្រសាសន៍ ផ្តល់ជាយោបល់ដល់ប្រធានអង្គការ ក្នុងការបង្កេីតក្រុមហ៊ុនធ្វើអនាម័យតាមផ្ទះ និងកន្លែងធ្វេីការផ្សេងៗ ការងារជួសជុលផ្ទះងាយៗ សំរាប់យុវជនដែលមានជំនាញតិច ផ្តល់ការងារដល់ក្មេងដែលមានអាយុអាចធ្វេីការបាន លេីសពីនេះទៅទៀត លោកជំទាវ